ការប្រារព្ធ ទិវាទី៥០ របស់ក្រុម LEGO នឹងមានការបង្ហាញ នៅជប៉ុន ដោយក្រុមហ៊ុន Danish រៀបចំឡើងជាសិក្ខាសិលាទូទាំងប្រទេស ដែលត្រូវបានអោយឈ្មោះថា "ការសាងសង់ប្រទេសជប៉ុន Build Up Japan"។ក្នុងនេះមានក្មេងជាង៥០០០នាក់ជាអ្នកចូលរួមបង្កើត ដោយបញ្ចេញអំពីទស្សនៈវិស័យរបស់ពួកគេលើការកសាង អនាគតជប៉ុន។ រាល់ចំនែកដែលត្រូវផ្គុំឡើងគឺ បាននាំទៅទីក្រុងតូក្យូ និង មានការរៀបចំជាផែនទីពណ៍សដ៏ធំមួយ។

ដូច Johnyដែលធ្វើការនៅ Spoon និងTamago បានធ្វើការកត់សំគាល់ ការងាររបស់ LEGO គឺពោរពេញដោយ ការប្រើប្រាស់ប្រព័ន្ធអ៊ិនធើណេត។ ពួកគេបានធ្វើមានលក្ខណៈសំខាន់ លើផែនទី LEGO បង្ហាញពីកណ្ដាលពិភពលោកគួរអោយភ្ញាក់ផ្អើរ លើគំរូ ពហុកីឡដ្ឋានបាល់ទាត់ LEGO និង រូបពេញលេញរបស់ LEFO FORD EXPLORER ប៉ុន្ដែ ការកសាងជប៉ុន “ build up Japan” ជាព្រឹត្តការណ៍មួយដែលមានលក្ខណៈពិសេសក្នុងវិធីច្រើនប្រភេទ និងមានតំលៃលើសពីការបង្ហាញ។
រាល់ការងារដែលមានទំហំធំជាងគេ ក្នុងវិស័យសិល្បះ តែងតែមានអ្នកជំនាញ LEGO ជាអ្នកឆ្លាប់ចំនាយពេលជាមួយការងាររបស់គេ មកចូលរួមផងដែរ។ នេះជាផែនទីដ៏ធំជាងគេដែលបានបង្កើត ដោយយកចំនែកផ្សេងគ្នារបស់ក្មេងជនជាតិជប៉ុន មកពី៦តំបន់ផ្សេងគ្នានៅក្នុងប្រទេសជប៉ុន។លើសពីនេះទៅទៀត មានកេ្មងបានសាងសងតាមគំរូបដិមាររបស់ភូមិកំនើតពួកគេ និង អនុញ្ញាតអោយពួកគេប្រើប្រាស់ក្ដីស្រមៃ របស់ពួកគេសំរាប់ការបង្កើតអនាគតជប៉ុនដោយមានការជំរុញទឹកចិត្តថែមទៀត។

អនាគតរបស់ប្រទេសជាតិគឺស្ថិតក្នុងកណ្តាប់ដៃរបស់ពួកទាំងនោះ ហើយពួកគេជាអ្នកបង្កើតនូវអនាគតដ៏ភ្លឺស្វាងមួយយ៉ាងប្រាកដ។ ពេលដែល រៀបចំគ្រោង LEGO បានសំរេច វានឹងបានបញ្ជូនទៅទីក្រុងតូក្យូ ដែលជាចំណែក នៃ ប្លង់ LEGO ១,៨លាន ដ៏ធំសំបើម ដែលធ្វើអោយអ្នកទស្សនាលែងមានពាក្យថ្លែងចំពោះស្នាដៃអស្ចារ្យមួយនេះ៕

 

 

ដោយ Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]