ភ្នំពេញៈ តារាចម្រៀង ប្រុសដែលអាចធ្វើសំឡេង បានដល់ទៅពីរ ស្រីក៏បាន ប្រុសក៏បាន លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន ឬ Miss Photo City នឹងចូលរួមជាភ្ញៀវ កិត្តិយសក្នុងកម្មវិធី «តារាក្នុងដួងចិត្តខ្ញុំ» នៃស្ថានីយវិទ្យុ ដើមអម្ពិល អេហ្វអឹម 93. 75 មេហ្គាហឺត នៅថ្ងៃសុក្រនេះ។

ក្នុងកម្មវិធី «តារាក្នុងដួងចិត្តខ្ញុំ» មានផ្សាយជូន ជារៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២និង១០នាទី រហូតដល់ ម៉ោង៣រសៀល នៅក្នុងកម្មវិធី រៀងរាល់សប្តាហ៍ មានការអញ្ជើញចូលរួម ពីសិល្បករ និងសិល្បការិនី ដែលមានឈ្មោះបោះសំឡេង នៅក្នុងប្រទេសកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយស និងបកស្រាយពីការងារសិល្បៈ ផងដែរ។

នៅថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១២នេះ នឹងមានវត្តមាន តារាចម្រៀងប្រុស ដែលកំពុងតែកសាងកេរ្តិ៍ឈ្មោះ និងមានប្រជាប្រិយភាព តាមរយៈទេពកោសល្យ ដែលមានមកពីកំណើត លោក រ៉ូលីន ចូលរួមបកស្រាយ ទាក់ទងទៅនឹងជីវប្រវត្តិ ពិតរបស់លោក មុនចូលសិល្បៈ និងការរីកចម្រើនក្នុង អាជីពសិល្បៈ នាពេលបច្ចុប្បន្ន។

ប្រិយមិត្តក៏អាចទូរស័ព្ទ ចូលរួមក្នុងកម្មវិធី ដើម្បីសាកសួរ ពីព័ត៌មានផ្ទាល់ខ្លួនរបស់តារាកិត្តិយស ក៏ដូចជាជជែក កម្សាន្តជាមួយលោក រ៉ូលីន ដោយប្រិយមិត្តគ្រាន់តែ ទូរស័ព្ទមក តាមប្រព័ន្ធទូរស័ព្ទ ចំនួន ៤ខ្សែ គឺមានលេខ ៖ 010 673 385, 088 863 633 8, 092 942 955 ,015 595 435 ។

សូមជម្រាបផងដែរថា លោក រ៉ូលីន មានឈ្មោះពិតថា ជួប ច័ន្ទកក្កដា ដោយសារតែមានចិត្តស្រលាញ់ សិល្បៈតាំងពីតូច និងមានសំឡេងអំណោយផល ពីធម្មជាតិ ដោយលោក អាចច្រៀងបានទាំងសំឡេងស្រី និងសំឡេងប្រុស និងដោយសារតែមានការជួយជំរុញ លើកទឹកចិត្តពីតារាចម្រៀង លោក អេឡិច ចិត្រា និង កញ្ញា ឆៃ លីដាឡែន ទើបធ្វើឲ្យលោកចូលប្រឡូក ក្នុងវិស័យសិល្បៈ ចាប់ផ្តើមមានឈ្មោះ បោះសំឡេង គួរសមក្នុង ឆ្នាំ២០១១។ ក្រៅពីការច្រៀង លោកក៏មានទេពកោលស្យ ក្នុងការកំប្លែង ការសម្តែង និងអាជីពជាពិធីករ ថែមទៀតផង។

មិនតែប៉ុណ្ណោះប្រិយមិត្ត អាចបើកស្តាប់ កម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ" តាមរយៈគេហទំព័រ Looking TODAY គ្រាន់តែប្រិយមិត្ត ចូលទៅកាន់កម្មវិធី Live Radio ជាការស្រេច៕

ដោយ៖ ហួន ស្រីលី

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆៃ លីដាឡែន