បុរសឥណ្ឌាម្នាក់ដែលស្ថិតនៅ ក្នុងស្ថានភាពមិនមានសំលៀកបំពាក់ ដែលត្រូវបានគេឃុំឃាំង ប្រហែលជាជាងមួយឆ្នាំនៅលើ កោះមួយនៅភាគខាងត្បូងប្រទេសភីលីពីន បានលួចរត់ចេញបានកាលពីថ្ងៃសុក្រ នៅពេលដែលអ្នកចាប់ ជំរិតនោះកំពុងតែលង់លក់។

យោងទៅតាមការដកស្រង់ពីគេហទំព័រ Emirate បានឲ្យដឹងថា Biju Kolara Veetil ដែលមានអាយុ៣៧ឆ្នាំ ត្រូវបានគេចាប់ខ្លួនដោយ មិនបានដឹងពីមូលហេតុកាល ពីខែមិថុនាឆ្នាំមុន នៅពេលដែលគាត់ទៅលេង ក្រុមគ្រួសារប្រពន្ធរបស់គាត់ នៅលើកោះ Sulu។ នៅពេលដែលអ្នកចាប់ជំរិតនោះ កំពុងតែដេកលង់លក់ គាត់ក៏បានរត់ចេញមក។ ប៉ូលីសបាននិយាយថាបុរសឥណ្ឌានេះ បានស្រកទំងន់ ២០គីឡូក្រាម តែមើលទៅគាត់ដូចជានៅ សុខភាពល្អនៅឡើយ។ គាត់ត្រូវបានប៉ូលីសដោះខ្លួន និងបានជួបជុំគ្នាជាមួយនឹងប្រពន្ធរបស់គាត់ ដែលនៅពេលនោះប្រពន្ធរបស់គាត់ហាក់ដូច ជាមានភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពី Biju Kolara Veetil បានដោះលែង។ សម្រាប់មូលហេតុនៃ ការចាប់ខ្លួនរបស់គាត់ ប៉ូលីសនៅមិនទាន់ស្រាវជ្រាវច្បាស់នោះទេ។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះបញ្ហារបស់បុរសឥណ្ឌានេះ?  

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]