ខេត្តកំពត ៖ នារីក្រមុំម្នាក់មិនស្គាល់អត្តសញ្ញាណអាយុប្រហែលជាង២០ឆ្នាំមិន ដឹងជាមានវិបត្តិរឿងអ្វីនោះទេ គេឃើញឈរយំលើគ្រឹះសសរស្ពានឥន្ទនូ (ស្ពានចាស់ព្រែកកំពត) ក្នុងក្រុងកំពត បម្រុងលោតទឹកប៉ុនប៉ងធ្វើអត្តឃាត តែត្រូវបានអ្នកដំណើរឆ្លងកាត់លើស្ពានមានការសង្ស័យក៏ ទូរស័ព្ទហៅប៉ូលិសមកជួយអន្តរាគមន៍ឃាត់នាងកុំឱ្យលោត ហើយក៏កើតការប្រវាយប្រទាញបង្កឱ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៥ សីហា ២០១២ ។ ពោលគឺប៉ូលិសទាញនាងឱ្យចុះពីលើស្ពាន ប៉ុន្តែនាងរត់ឡើងទៅលើស្ពានវិញ គឺទាញទៅទាញមក ។

លុះប៉ុន្មាននាទីក្រោយមកប៉ូលិសក៏ទាញនាងចុះពី លើស្ពានបាន ហើយដឹកទៅកាន់អធិការដ្ឋានក្រុង ដើម្បីសួរនាំរកអត្តសញ្ញាណ និងមូលហេតុដែលនារីរូបនេះចង់ធ្វើអត្តឃាត ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]