ហុងកុង៖ តារាស្រីហុងកុង Linda Chung ដែលប្រិយមិត្ដខ្មែរស្គាល់ឈ្មោះថា នាងសំណាងល្អ ដែលសម្ដែងក្នុងខ្សែភាពយន្ដ ចិនបុរាណ និងធ្លាប់ចាក់បញ្ចាំងតាម កញ្ចក់ទូរទស្សន៍ខ្សែកាប បានលួចរៀបការដោយស្ងាត់ៗជាមួយនឹង គ្រូចាប់សសៃម្នាក់ នៅក្នុងប្រទេសកាណាដា កាលពីចុងឆ្នាំមុន ខណៈដែលនាងទើបតែប្រកាសពីដំណឺងមួយនេះ កាលពីថ្ងៃពុធ ស្របពេលដែលមាន ពាក្យចចាមអារ៉ាមថា​ នាងកំពុងតែពរពោះកូនដំបូង។

រូបភាពរៀបការ នាងនិងស្វាមី

តារាស្រីកូនកាត់ចិន និងកាណាដា វ័យ ៣១ឆ្នាំរូបនេះ បានចែករំលែករូបភាពរៀបការរបស់នាង នៅក្នុង Weibo និងបានណែនាំស្វាមី ដែលមានឈ្មោះ Jeremy ដែលជាអ្នករស់នៅក្នុងទីក្រុង Vancouver ប្រទេសកាណាដា។ តាមរយៈប្រភពព័ត៌មានបានឲ្យដឹងថា ស្វាមីរបស់នាង ឈ្មោះ Jeremy រូបនេះមានអាយុ ៤៣ឆ្នាំ ជាក្មួយប្រុសរបស់អតីតអ្នកគ្រប់គ្រង ស្ថានីយ៍ទូរទស្សន៍ TVB លោក Norman Leung ហើយលោក Jeremy រូបនេះផ្ទាល់ មានប្រាក់ខែជាប្រចាំឆ្នាំ គឺ ៥.៧លានដុល្លារហុងកុង ឬជាង ៧សែនដុល្លារអាមេរិក។ 

គួរបញ្ជាក់ថា តារាស្រីហុងកុង Linda Chung បានចាប់ផ្ដើមមានស្នេហាជាមួយនឹងស្វាមីនាង ២ឆ្នាំ តាមរយៈការណែនាំពីប្អូនស្រី និងបានជួបគ្នាដំបូង នៅក្នុងគ្លីនិករបស់ Jeremy នៅពេលដែលនាងទៅលេងក្រុមគ្រួសារ នៅក្នុងទីក្រុង Vancouver ក្រោយពីនាងបែកបាក់ចំណងស្នេហ៍រយៈពេល ៨ឆ្នាំជាមួយនឹង អតីតមិត្ដប្រុសជាតារាសម្ដែងដូចគ្នា លោក Philip Ng។ យ៉ាងណាមិញ នាងនិងស្វាមី នឹងរៀបចំពិធីរៀបការម្ដងទៀត នៅចុងខែនេះ ខណៈដែលនាង សរសើរមិនដាច់ពីមាត់ថា លោក Jeremy ជាមនុស្សចាស់ទុំ និងគួរឲ្យស្រឡាញ់ ហើយនេះជាមូលហេតុមួយ ដែលនាងសម្រេចចិត្ដរៀបការ គួបផ្សំមានការគាំទ្រពី ចាស់ទុំទាំងសងខាង និងការសុំរៀបការពី លោក Jeremy ផង។ សម្រាប់ពាក្យចចាមអារ៉ាមថា នាងមានផ្ទៃពោះ នាងក៏មិនបានប្រកែកអ្វីដែរ គ្រាន់តែបង្ហើបថា នាងនឹងសង្ឃឹមថា នាងនឹងក្លាយជាប្រពន្ធល្អ​ និងជាម្ដាយដ៏ល្អ ហើយនាងសូមអរគុណដល់មិត្ដភិក្ដនាង ដូចជា តារាស្រី Lianne Li, Eliza Sam, Grace Wong និង Christine Kuo ដែលមិនបានទំលាយអាថ៌កំបាំងពី រឿងរៀបការនាង៕

រូបភាព នាង​និងមិត្ដភិក្ដ ដែលជាតារាសម្ដែងស្រីដូចគ្នា និងមិនបានទំលាយអាថ៌កំបាំងរឿងរៀបការរបស់នាង

រូបភាពនាង និងអតីតមិត្ដប្រុស

ប្រភពពី បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]