កូរ៉េខាងត្បូង៖ ដូចជាប្រិយមិត្តបានដឹងរួចមកហើយ ពីនាង Nana សមាជិកក្រុមចម្រៀងស្រី After School បានជាប់លេខ១ ជាតារាស្រី ដែលមានមុខស្អាតបំផុត ក្នុងចំណោមនារីទាំង ១០០នាក់ ដែលខ្មែរឡូត ក៏ធ្លាប់បានចុះផ្សាយកាលពីលើកមុនផងដែរនោះ ហើយនាងក៏ទទួលបាន តំណែង ២ឆ្នាំជាប់គ្នាផងដែរ គឺក្នុងឆ្នាំ២០១៤ និង២០១៥។

កាលពីថ្មីៗនេះដែរ នាង Nana បានធ្វើឲ្យអ្នកគាំទ្រ តក់ស្លុតយ៉ាងខ្លាំង ព្រោះបានឃើញរូបសម្រស់ពិត​ ពេលនាងមិនតុបតែងមុខ ក្នុងកម្មវិធីទូរទស្សន៍មួយ។ ហើយក្នុងនោះដែរ ក៏មានមតិជាច្រើន បានរិះគន់នាងយ៉ាងចាស់ដៃផងដែរថា៖

"ខ្ញុំពិតជាតក់ស្លុត ដោយសារតែមុខដ៏អាក្រក់របស់នាង"

"វាពិតជាអាក្រក់ខ្លាំងណាស់ ហើយនាងដូចជាមនុស្សប្រុស​ម្នាក់ ពេលអត់ផាត់មុខអញ្ចឹង"
"នេះជារឿងពិត ពេលមិនតុបតែងមុខ ហើយតារាទាំងអស់ គឺដូចគ្នា​ នឹងមនុស្សធម្មតា"៕

តោះមើលរូបថត ពេល Nana មិនតុបតែងមុខ​បន្តិចមើល ថាយ៉ាងណាទៅវិញ៖



មុខរបស់នាង Nana ពេលមិនតុបតែងមុខ



រូបថតពេលនាង តុបតែងមុខ

ប្រភព៖ Lollipop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]