ភ្នំពេញៈ ជារឿយៗគេសង្កេតឃើញថា អតីតតារាសម្តែង លោក ស៊ុក សុភា រួមជាមួយភរិយារមែង តែងតែចូលរួម ជាមួយសកម្មភាពមនុស្សធម៌ ដោយពួកគេបាន បង្កើតមូលនិធិមួយ ដើម្បីរៃអង្គាសប្រាក់ យកទៅជួយដល់កុមារកំព្រា ចាស់ជរាគ្មានទីពឹង និងមន្ទីរពេទ្យគន្ធបុប្ផាជាដើម ។ តួយ៉ាងដូចជាថ្ងៃម្សិលមិញនេះ មានក្រុមអ្នកសិល្បៈប្រុសស្រីជាច្រើន បានពាំនាំនូវថវិកា១ម៉ឺនដុល្លារ របស់ស្វាមីភរិយាមួយគូនេះ ទៅប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ។

បើតាមប្រភពពីតំណាងមូលនិធិ SS Fundraiser បានបង្ហើបឲ្យដឹងថា ថវិកាទាំងអស់នេះ ភាគច្រើនបានពីខនសឺត  និងមួយចំណែកទៀត បានមកពីការបរិច្ចាគ របស់ពលរដ្ឋខ្មែររស់នៅប្រទេស អូស្ត្រាលី និងតាមរយៈការសះស្វែងអំពាវនាវរបស់ស្វាមីភរិយាមួយគូខាងលើនេះ ។

សិល្បករ-សិល្បការិនី ដែលចូលរួមក្នុងពិធីប្រគល់ថវិកាឲ្យខាងមន្ទីរពេទ្យគន្ធបុប្ផាម្សិលមិញនេះមានវត្តមាន លោក សុះ ម៉ាច, ឌួង ហ្សូរីដា, ចន ច័ន្ទលក្ខិណា, ថន លក្ខិណា, ញឹក ចាន់ថន, ពេជ្រ អាវីហ្សា , នាយឃ្លោក, ស្វែង សុជាតា រួមជាមួយតារាប្រុសស្រី ជាច្រើនដួងទៀតផងដែរ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]