បរទេស៖ នាពេលថ្មីៗនេះ មានការបែកធ្លាយនូវរូបរាង ទូរស័ព្ទស្មាតហ្វូន iPhone 5se ដែលបានកំពុងតែធ្វើឲ្យ មនុស្សជាច្រើនមាន ការចាប់អារម្មណ៍យ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មាន ដែលបានដកស្រង់ ចេញពីរបាយការណ៍នៃ គេហទំព័រ 9to5Mac បានឲ្យដឹងថា ទូរស័ព្ទដៃប្រភេទ iPhone 5se ត្រូវបានបែកធ្លាយរូបរាង ដែលមានការចាប់អារម្មណ៍ ទៅលើទំហំរបស់វា ត្រឹម ៤អ៊ីញ និងមានទ្រង់ទ្រាយដូចជា iPhone 5S អីចឹងផងដែរ។ ម្យ៉ាងវិញទៀត ទូរសព្ទម៉ូដែលមួយនេះ អាចនឹងត្រូវដាក់បង្ហាញជាផ្លូវការ ដោយក្រុមហ៊ុន Apple នៅក្នុងព្រឹត្តិការណ៍នាថ្ងៃទី១៥ ខែមិនា ខាងមុខនេះក៏ថាបានដែរ។


រូបរាងថ្មីដែល ត្រូវបានគេជឿថាគឺជាប្រភេទទូរស័ព្ទ iPhone 5se

គេហទំព័រ 9to5Mac បានបញ្ជាក់ថា “មិនថាទំហំ ឬក៏រូបរាងរបស់ ទូរស័ព្ទ iPhone 5se នោះទេ គឺសឹងតែដូច ទូរស័ព្ទ iPhone 5s ទៅហើយក៏ប៉ុន្តែ ខុសគ្នាច្រើនត្រង់ថា មានការតម្លើង និងបន្ថែមនូវ hardware ខាងក្នុង ព្រមទាំងកម្មវិធីសំខាន់ៗ មួយចំនួនទៀត។ ម្យ៉ាងវិញទៀត ក៏មានការផ្លាស់ប្តូរ នូវប៊ូតុងសំខាន់ៗ មួយចំនួន ដោយក្នុងនោះប៊ូតុង បិទ/បើក ត្រូវបានផ្លាស់ទៅនៅ ខាងជាយនៃទូរស័ព្ទជំនួសវិញ”។

យ៉ាងណាមិញ ចំពោះកម្មវិធី ក៏ដូចជាប្រព័ន្ធប្រតិបត្តិការ នៃទូរស័ព្ទ iPhone 5se នេះមិនទាន់ត្រូវបាន លាតត្រដាងឲ្យច្បាស់ នៅឡើយនោះទេ។



រូបរាងបន្ថែមទៀត របស់ទូរស័ព្ទប្រភេទ iPhone 5se

គូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ថ្ងៃទី១៥ ខែមិនា នេះ ត្រូវបានគេជឿជាក់ថា ក្រុមហ៊ុន Apple អាចនឹងធ្វើការ បង្ហាញនូវផលិតផលថ្មី របស់ខ្លួនជាច្រើន រួមមានទូរស័ព្ទ iPhone 5se នាឡិកាដៃ Apple Watch ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ ខ្លាំងនោះគឺ iPad Air 3 ដែលមានការកែប្រែច្រើន ពោលគឺរូបរាង រឹតតែស្តើង និងបន្ថែមជាមួយនូវ LED Flash នៅកាមេរ៉ាខាងមុខ ដែលអាចធ្វើឲ្យមាន ការថតរូបបានរឹតតែប្រសើរ នៅក្នុងទីតាំង ដែលមានពន្លឺតិច ព្រមទាំងកែប្រែ speaker (បាសសម្លេង) ឲ្យរឹតតែល្អប្រសើរ ថែមទៀត៕


នាឡិកាដៃ Apple Watch ក៏អាចនឹងត្រូវ ដាក់តាំងបង្ហាញ នាថ្ងៃទី១៥ ខែមិនា ខាងមុខនេះផងដែរ

ប្រភព៖ ដេលីម៉េល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]