ថៃ៖ តារាបង្ហាញម៉ូតស្រី ដ៏ស៊ិចស៊ីបំផុត ប្រចាំទស្សនាវដ្តី Playboy នាង Ponnada Fearz Sirichaisasul បានស្លាប់បាត់ហើយ កាលពីម្សិលមិញនេះ។

នាង Ponnada វ័យ២៥ឆ្នាំ ជាទូតសុឆន្ទៈ របស់ទស្សនាវដ្តី Playboy ត្រូវបានគេដឹងថា រូបនាងបានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី២៤ ខែកុម្ភៈ។

ចំពោះការស្លាប់របស់នាង បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ បានចូលរួមកាន់ទុក្ខ អាលោះអាល័យជាពន់ពេក ហើយក៏បានសរសេរសារ នៅក្នុងបណ្តាញTwitter យ៉ាងច្រើនកុះករ​។ ហើយបើតាមសម្តីរបស់ មិត្តជិតស្និទ្ធរបស់នាង បានប្រាប់ឲ្យដឹងថា Ponnada ជាតារាបង្ហាញម៉ូតស៊ិចស៊ី និងល្បីល្បាញខ្លាំង តែនាងក៏ជាមនុស្សស្រីម្នាក់ ដែលគួរស្រឡាញ់ និងចេះជួយការងារសង្គមផងដែរ៕









តារាបង្ហាញម៉ូត នាង Ponnada Fearz Sirichaisasul

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]