កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ កន្លែងហាត់ប្រាណមួយកន្លែង បានបញ្ចេញគំនិតដ៏អស្ចារ្យ បង្កើតជាស្ព៉តពាណិជ្ជកម្ម ដោយប្រើប្រាស់ បច្ចេកវិទ្យាវីដេអូ ចុងក្រោយបំផុត គឺ វីដេអូ៣៦០ដឺក្រេ និងយកតារាម៉ូដែលស្រី ដែលមានរូបរាង ស្រស់ស្អាត សាច់សខ្ចី ចំនួន៤នាក់ មកថតទៀតផង។

វីដេអូស្ព៉តពាណិជ្ជកម្ម ៣៦០ដឺក្រេនោះ បង្ហាញពីសកម្មភាព តារាម៉ូដែលស្រី ទាំង៤នាក់នោះ កំពុងតែហាត់ប្រាណ ៤បែបខុសៗគ្នា ខណៈអ្នកទស្សនា អាចបង្វិលមើល ជុំវិញខ្លួន តារាម៉ូដែលទាំងនោះបាន ដោយគ្រាន់តែ ចុចលើសញ្ញាព្រួញ ឬប្រើ Mouse ទាញ នៅលើវីដេអូនោះ តែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត ជាច្រើន ជាពិសេសគឺប្រុសៗ តែម្តង មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែមិនមែនចាប់អារម្មណ៍ លើការហាត់ប្រាណនោះឡើយ ផ្ទុយទៅវិញ ពួកគេបានចាប់អារម្មណ៍ ទៅលើតារាម៉ូដែលស្រីទាំងនោះ ដោយសារតែ រូបសម្រស់ និងដងខ្លួន របស់ពួកនាង ពិតជាស្រស់ស្អាត ខ្លាំងណាស់៕




តោះ! ទៅទស្សនាវីដេអូស្ព៉តពាណិជ្ជកម្មនោះ ទាំងអស់គ្នា៖

ប្រភព ៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]