ភ្នំពេញៈ មន្ដ្រីនគរបាលបានឱ្យដឹងថា រថយន្ដមួយគ្រឿងផលិតនៅឆ្នាំ ១៩៩១ ម៉ាកកាមរីស្វិត ពណ៌ ប្រផេះ ពាក់ស្លាកលេខកណ្ដាល2A-0044 ត្រូវបានគេប្រទះឃើញគេយក ទៅចតចោល នៅភោជនីយដ្ឋានគិតអេង តាមបណ្ដោយផ្លូវលេខ១៦៩ ស្ថិតក្នុងសង្កាត់មិត្ដភាព ខណ្ឌ៧ មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២។

លោក ឡុង សាវុធ អធិការងនគរបាលខណ្ឌ៧មករា បានឱ្យដឹងថា រថយន្ដដែលគេយកចត ចោលអស់រយៈ ពេល០៣ថ្ងៃ មកហើយ ដោយមិនឃើញមានម្ចាស់មកយកទៅវិញទេ ។

លោកអធិការ រងបន្ដថា ដោយឃើញរថយន្ដចតចោលដូច្នេះ ទើបម្ចាស់ភោជនីយដ្ឋានគិត អេង បានរាយការណ៍ឱ្យសមត្ថកិច្ចទៅពិនិត្យ ។ក្រោយការត្រួតពិនិត្យរួចរាល់សមត្ថកិច្ច ស្ទូចយករថយន្ដនេះមករក្សាទុក។

ជាមួយគ្នានេះអាជ្ញាធរសមត្ថកិច្ចខណ្ឌ៧មករា ក៍សូម អំពាវនាវផងដែរដល់ម្ចាស់រថយន្ដដូចមានភិនភាគខាងលើ ឬសាច់ញាតិដែលបានស្គាល់ តាមរយៈកាសែតនិងគេហៈទំព័រដើមអម្ពិល សូមប្រញាប់រួសរាន់មកទំនាក់ទំនងជាមួយសមត្ថកិច្ចខណ្ឌ៧មករា។

ដោយៈជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]