ថ្ងៃទី ១៤ ខែសីហានេះ មានបុរសម្នាក់ ត្រូវបានទទួលនូវការរលាក ខ្លួនប្រហែលជា ៦៥% នៃដងខ្លួនរបស់គាត់ បន្ទាប់ពីគាត់ បានដើរនៅលើចិញ្ចើមផ្លូវ និងសុខៗស្រាប់តែដីបាក់ ដែលធ្វើឲ្យគាត់បាន ធ្លាក់ចូលទៅក្នុងប្រហោងដែល បានបាក់នោះ ដែលក្នុងនោះមានទឹកក្ដៅ នៅក្នុងទីក្រុង Dalian ក្នុងខេត្ដ Liaoning ប្រទេសចិន យោងទៅតាមសារពត៌មានរបស់ឆាយណាប៊ិស។

សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា នៅពេលដែលបុរសនេះបានធ្លាក់ ចុះទៅក្នុងប្រហោង នោះក៏មានអ្នកដំណើរម្នាក់ បានព្យាយាមទាញចេញគាត់មកវិញ ហើយគាត់នៅមានសតិអារម្មណ៍ និងអាចនិយាយស្ដីបាន។ សម្រាប់់ពេលបច្ចុប្បន្នគាត់ បានរួចផុតពីគ្រោះថ្នាក់ បន្ទាប់ពីគាត់បានរត់ទៅមន្ទីរពេទ្យ ភ្លាមៗ។

ប៉ូលីសនៅក្នុងតំបន់បានធ្វើការហ៊ុមព័ទ្ធ ទីកន្លែងកើតហេតុ និងចាប់ផ្ដើមធ្វើការសើុបអង្កេត អំពីបញ្ហានេះ។ ប៉ុន្ដែសម្រាប់ទឹកក្ដៅដែលបាន លេចចេញហូរពាសពេញនៅ ក្រោមដី អាចមកពីការបែកធ្លាយបំពង់ ទឹកក្ដៅដែលវា អាចបង្កឲ្យមានគ្រោះថ្នាក់ជាខ្លាំងសម្រាប់ ប្រជាពលរដ្ឋដែលដើរភ្លេចខ្លួន និងភ្លាមៗមានការបាក់ដីនៅក្នុងពេលដែលកំពុងធ្វើដំណើរ នៅលើចិញ្ចើមផ្លូវ។

សម្រាប់ហេតុការណ៍នេះធ្លាប់បាន កើតឡើងម្ដងរួចមកហើយកាលពី ខែមេសា នៅក្នុង Beijing ដែលស្រ្ដីអាយុ២៨ឆ្នាំ ម្នាក់បានស្លាប់ដោយសារតែការរលាក ដូចគ្នា។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះបញ្ហានេះ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]