អ្នកប្រហែលជាធ្លាប់បានទស្សនារឿង Frozen និង Big Hero 6 ហើយមែនទេ? តើអ្នកកំពុងទន្ទឹមរងចាំភាពយន្តគំនូជីវចលបែបជំរុញ និង លើកទឹកចិត្ត​ លាយលំដោយឈុតកំប្លែងៗ មែនទេ? Zootopia  គឺជាភាពយន្តគំនូជីវចលរបស់ Disney តំបូងគេក្នុងឆ្នាំ 2016 នេះ ដែលជាស្នាដៃមួយទៀត របស់អ្នកដឹកនាំរឿង Frozen និង Big Hero 6។ អ្នីដែលកាន់តែពិសេសទៀតនោះ គឺមានការចូលរួមពីកំពូលតារាចំរៀងដ៏ល្បីរបស់ពិភពលោកគឺ Shakira និងតារាល្បីៗជាច្រើនទៀតដូចជាJason Bateman, Ginnifer​ ​Goodwin,  Idris Elba, J.K. Simmons, Octavia Spencer,  និង Bonnie Hunt សំរាប់បញ្ចូលសំលេង អោយតួអង្គនៅក្នុងរឿងនេះផ្ទាល់។


Zootopia គឺជាភាពយន្តដែលនិយាយពី ពិភពលោកទាន់សម័យ នៃទីក្រុងថនិកសត្វមួយ ដែលមិនដូចទីក្រុងដទៃ។ ពពួកសត្វ ដែលមកពីគ្រប់មជ្ឈដ្ឋាន រស់នៅជាមួយគ្នា វាជាទីក្រុងដែលមិនថាអ្នកជាអ្វី មកពីទីណាក៏ដោយ ទោះអ្នកជាដំរីធំ ឬក៏ជាត្រឹមកណ្ដុរតូចមួយ អ្នកក៏អាចក្លាយជាអ្វីក៏បាន គ្រប់យ៉ាង។ ប៉ុន្តែនៅពេលដែលប៉ូលីសទន្សាយស្រី Judy Hopps មកដល់ នាងរកឃើញថាការដែលធ្វើជាប៉ូលីសស្រី ក្នុងកងកម្លាំងប៉ូលីសសត្វមាឌធំៗ និងកំណាចៗ គឺជាការងារមិនងាយស្រួលនោះទេ។ ដើម្បីបង្ហាញពីសមត្ថភាពរបស់នាង មន្ត្រីទន្សាយ Judy Hopps ត្រូវបង្ខំចិត្តចាប់ដៃគូ ជាមួយកញ្ជ្រោងល្បិចច្រើន ដូចជា Nick Wilde ដើម្បីបំបែករឿងក្ដីដ៏អាថ៌កំបាំងមួយ។ 

តើមន្ត្រីប៉ូលិសទន្សាយដ៏ក្លាហាននេះ អាចជំនះឧបសគ្គ ដើម្បីដោះស្រាយរឿងក្តីនេះបានទេ? រាល់ចំលើយនឹងត្រូវបានបកស្រាយនៅក្នុងរឿង Zootopia ដែលចាក់បញ្ចាំងនូវថ្ងៃទី 25 កុម្ភៈនេះនៅគ្រប់រោងភាពយន្តក្នុងប្រទេសកម្ពុជា។

ទស្សនា Trailer នៅទីនេះ

 
ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់  ចៃកុន តាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.face book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជា មិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពី ភាពយន្តជារៀងរាល់អាទិត្យ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]