ក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ បានផ្សព្វផ្សាយរូបអាក្រាតរបស់ក្មេងស្រីអាយុ១០ឆ្នាំ ម្នាក់បន្ទាប់ពីនាងមិនព្រមអោយលុយ ទៅក្មេងប្រុសម្នាក់នេះ ចំនួនប្រហែល ១៥ដុល្លាសហរដ្ឋអាមេរិក នៅឯ ខេត្ត Sichuan ។

យោងទៅតាមប៉ូលីសនៅក្នុងតំបន់នេះ បានអោយដឹងថា សិស្សសាលាបឋមសិក្សាទាំងពីរនាក់នេះ បានជួបទាក់ទងគ្នាតាមរយៈ ក្រុម QQ មួយ កាលពីខែ កក្កដា បន្ទាប់មកក៏ចាប់ផ្តើមជជែកគ្នាលេងជាលក្ខណៈ ឯកជនតាម Internet។ កំឡុងពេលសន្ទនារបស់ពួកគេ ក្មេងប្រុស ដែលមានឈ្មោះហៅក្រៅថា Doudou បានលួងលោមក្មេងស្រី ដែលមានឈ្មោះហៅក្រៅថា Yiyi អោយចូលទៅក្នុងការជជែកកំសាន្តគ្នាដោយដោះ សំលៀកបំពាក់ និង មើលគ្នាដោយប្រើប្រាស់ Webcam តាមរយៈ QQ messenger។

Doudou បានលួចថតរូបរបស់ Yiyi នៅលើអេក្រង់កំព្យូទ័រ ដោយសំងាត់ និង គំរាមទារលុយពីនាង ចំនួនកាក់ ១០០ Q (ជារូបិយប័ណ្ណនៅក្នុង Internet សំរាប់អ្នកដែលប្រើប្រាស់ QQ ដែលអាចយក ១ Q ទៅប្តូរជាមួយនឹង ប្រាក់មែនទែនបានចំនួន ១ rmb(ប្រហែល ០.១៦ដុល្លា)។

Yiyi មិនអើពើនឹងការទាររបស់ក្មេងប្រុស ម្នាក់នេះ ប៉ុន្តែមិនយូរប៉ុន្មាននាងក៏បាន រកឃើញរូបថតអាក្រាតរបស់នាង នៅក្នុង ក្រុម QQ ក្នុងប្រព័ន្ធInternet។

ក្មេងស្រីម្នាក់នេះមានការខ្លាចជាខ្លាំង និងបានប្រាប់ម្តាយនាងភ្លាមពីអ្វីដែលបានកើតឡើង រួចហើយគេក៏បានទៅប្តឹង ប៉ូលីសអោយចាប់ក្មេងប្រុសម្នាក់នេះ។

ប៉ុន្តែដោយសារតែជនសង្ស័យនៅក្មេងពេក ប៉ូលីសបានយកក្មេងប្រុសម្នាក់នេះទៅទុកនឹងម្តាយដែលមិនសូវ មានការអប់រំរបស់ពួកគេនៅឯ ជាយក្រុង ចំនែកឯ ឪពុករបស់គេគឺនៅធ្វើការឆ្ងាយពីផ្ទះ។

ម្តាយរបស់ក្មេងទាំងពីរមិនមានចំនេះដឹងអំពី កំព្យូទ័រ នោះទេ ហើយក៏មិនបានដឹងថាកូនគេទាំងពីរបានធ្វើអ្វី ខ្លះតាម Online នោះដែ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]