តើអ្នកធ្លាប់អានរឿងប្រលោមលោកបុរាណដូចជារឿង Pride and Prejudice ទេ? តើអ្នកធ្លាប់មើលរឿង ឫ កម្មវិធីទូរទស្សន៍ណាដែលយកលំនាំតាមរឿងនេះទេ? ចុះបើរឿងនេះមានបញ្ចូលឈុតភ័យរន្ធត់ដែលលាយលំទៅដោយខ្មោចឆៅវិញនោះ? សំនួរទាំងអស់នេះនឹងលាតត្រដាងនៅក្នុងរឿង “Pride and Prejudice” ដែលជាភាពយន្តដកស្រង់ចេញពីសៀវភៅដែលសរសេរដោយ Grahame-Smith ក៏ជាអ្នកសរសេររឿងល្បីៗមួយចំនួនទៀតដូចជា Abraham Lincoln, Vampire Hunter” និង “Dark Shadows” ដោយ Tim Burton។

ភាពយន្តនេះផ្តោតទៅលើរឿងដែលសរសេរដោយ​ Jane Austin ដែលបូកបន្ថែមជាមួយឈុតឆាកថ្មីៗដូចជា ខ្មោចឆៅ, ដាវរបស់ Ninja, និង ការបង្ហូរឈាមដ៏សាហាវ។ រឿងនេះពីដំបូងចាប់ផ្តើមជាមួយតួអង្គ និង សាច់រឿងបុរាណៗ ដូឆ្នេះ យើងអាចស្វែងយល់បន្ថែមទៀតពីរឿងនេះជាមួយការបន្ថែមគំនិតថ្មីៗ។ ទស្សនិកជនមានឱកាសទស្សនា Elizabeth Bennet ប្រយុទ្ធ និងសម្លាប់ខ្មោចឆៅជាច្រើនដោយភាពប៉ិនប្រសប់។ មានអ្នកសរសើរមិនដាច់ពីមាត់ពីការសំដែងរបស់ Matt Smith ដែលសំដែងជា​ Collins នៅក្នុងរឿង Dotor Who ដោយសារភាពកំប្លុកកំប្លែងរបស់គាត់។ តារារូបនេះក៏ត្រូវបានផ្តល់កិត្តិយសដោយវត្តមានរបស់ Lena Headey និង Charles Dance ដែលអ្នកទាំងពីរត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំងដោយសារការដើរតួរបស់គាត់ជា Lannisters នៅក្នុងរឿង Game of Thrones។ ពួកគេទាំងពីរជាតួរងក្នុងរឿងនេះទេ​ ក៏ប៉ុន្តែផ្តល់ភាពកំប្លុកកំប្លែងយ៉ាងខ្លាំងដល់ទស្សនិកជន។

Pride and Prejudice and Zombie គឺល្អបំផុតសំរាប់អ្នកដែលចង់ស្វែងយល់ពីរឿងបុរាណ។ អ្នកប្រាកដជាពេញចិត្តភាពយន្តនេះដោយសារតែឈុតឆាក តួអង្គ និង ការកំសាន្តអារម្មណ៍របស់រឿងនេះ។ ភាពយន្តនេះនឹងចាប់ផ្តើមបញ្ចាំងនៅថ្ងៃទី 18 កុម្ភៈនៅគ្រប់រោងភាពយន្តនៅកម្ពុជា។

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]