ភ្នំពេញ ៖ រថយន្ដរ៉េងរ៉ូវើមួយគ្រឿង ត្រូវ បានម្ចាស់របស់វា ដែលទំនងស្រវឹងស្រា ទាំងថ្ងៃ បានបើកទៅបុករបាំងដែក ចែកទ្រូង ផ្លូវ បណ្ដាលឱ្យរង នូវការខូចខាត អស់ចំនួន៥ ផ្ទាំងកាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១២  នៅតាមបណ្ដោយ ផ្លូវគីមអ៊ីលស៊ុង ខាងជើងស្ដុបអំបាសាឌ័រ។ រថយន្ដរ៉េងរ៉ូវើ ខាងលើ ពណ៌ខ្មៅ ពាក់  ស្លាកលេខ ភ្នំពេញ 2V-6789 បើកបរ ដោយ បុរសម្នាក់ដែលមិនស្គាល់អត្ដសញ្ញាណ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដខាងលើនេះ បើកបរតាមបណ្ដោយផ្លូវ គីមអ៊ីលស៊ុង ក្នុងទិសដៅពីរង្វង់ មូលទួល គោក ឆ្ពោះទៅកាន់ស្ដុបអំបាសាឌ័រ ។ លុះ បើកហួសផ្លូវរថភ្លើងបន្ដិច ស្រាប់តែរថយន្ដ នេះ បើកទៅបុករបាំងដែកចែកទ្រូងផ្លូវពេញ មួយទំហឹងតែម្ដង បណ្ដាលឱ្យរងនូវការខូច ខាតអស់ចំនួន៥ផ្ទាំង ហើយរថយន្ដក៏ជាប់ទៅ មុខលែងរួច ។

បន្ទាប់ពីបង្កគ្រោះថ្នាក់ហើយ គេឃើញម្ចាស់រថយន្ដ ចុះគេចខ្លួនបាត់ទៅ ហើយមួយសន្ទុះក្រោយមក ទើបកម្លាំងនគរ បាលយករថយន្ដទៅស្ទូចរថយន្ដបង្កខាងលើ នេះ យកទៅទុកនៅសាលារាជធានី ដើម្បីឱ្យ ម្ចាស់ចូលខ្លួនទៅ ដោះស្រាយ ចេញសំណង ជាក្រោយ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]