កូរ៉េខាងត្បូង៖ អ្នកគាំទ្រវិស័យចម្រៀង Kpop ភាគច្រើន គឺពិតជាបានស្គាល់ហើយ នូវកញ្ញា Taeyeon ដែលជាមេក្រុមចម្រៀង Kpop នារី លំដាប់លេខ១ ប្រចាំប្រទេសកូរ៉េខាងត្បូងនោះ គឺ Girls' Generation (Snsd)។

ជាការពិតណាស់ Taeyeon មិនត្រឹម​តែជាមេក្រុមនារីតំណាងប្រទេសតែប៉ុណ្ណោះទេ តែនាងក៏ជាសមាជិកដំបូង គេបង្អស់ ដែលបានក្លាយទៅជាតារាចម្រៀងទោល និងបានចេញលក់អាល់ប៊ុមទោលរបស់នាង សរុបទៅបាន២អាល់ប៊ុមហើយ។ ដោយអាល់ប៊ុមទី១ មានឈ្មោះថា”I” និងអ៊ាល់ប៊ុមទី២ មានឈ្មោះថា “Rain” ដែលបទទាំង២នេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ក្រុមអ្នកគាំទ្រតាមបណ្តាប្រទេសជុំវិញពិភពលោក ជាពិសេសនៅអាស៊ីតែម្តង។

គួរឲ្យដឹងថា កញ្ញា Taeyeon នាងក៏ជាតារាដែលចូលចិត្តលេងម៉ូតស្ទាយ៍ប្លែកៗផងដែរ មិនថាតែម៉ូតសក់ ឬម៉ូតសំលៀកបំពាក់នោះទេ ជាពិសេសគឺម៉ូតសក់ ដែលថ្មីៗនេះគេតែងសង្កេតឃើញថា កញ្ញា Taeyeon គឺតែងតែផ្លាស់ប្តូរម៉ូតនិងពណ៌សក់ជាញញឹកញាប់ ដែលមើលទៅគឺមានភាពស្រស់ស្អាត និងគួរឲ្យស្រលាញ់ខុសៗពីគ្នាផងដែរ៕

បើចង់ដឹងថា មានភាពស្រស់ស្អាត និងប្លែកបែបណា សូមទស្សនារូបខាងក្រោមទាងអស់គ្នា៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]