បើអ្នករស់នៅប្រទេសចិន អ្នកប្រហែលជាធ្លាប់ឃើញរូបបុរសម្នាក់ នៅលើប័ណ្ណប្រកាសអោយប្រយ័ត្ននិងស្វែងរកចាប់ខ្លួន ទូទាំងប្រទេសចិននៅតាមទូរអេធីអឹម  និងក្នុងតំបន់សហគមន៍នានា ព្រោះបុរសម្នាក់នេះមានការជាប់ពាក់ព័ន្ធ និងការលួចឆក់ប្លន់ជាបន្ដបន្ទាប់  និង ការសំលាប់ដោយប្រដាប់អាវុធ។ អ្នកប្រហែលជា ធ្លាប់ប្រទះឃើញមនុស្សម្នាក់នេះតាមកាសែតព័ត៍មាន និង ទូរទស្សន៍។

បុរសម្នាក់នេះ  ឈ្មោះ Zhou kehua បានធ្វើសកម្មភាពលួចឆក់ និងសំលាប់មនុស្ស៩នាក់កន្លងមកដោយការបាញ់ទំលាយក្បាល ជនរងគ្រោះ ដែលមានទីតាំងផ្សេងៗគ្នានៅក្នុងប្រទេសចិន។ ទោះបីជាមានការផ្ដល់ប្រាក់រង្វាន់រាប់សិបលាន ពេលមាននរណាម្នាក់អាចថតរូបឃាតករនេះបាន យ៉ាងណាក៏ដោយ គេនៅតែអាចរស់នៅបានដោយសេរី និងជាមនុស្សពូកែកេចខ្លួន។

មិនយូរប៉ុន្មាន បន្ទាប់ពីការប្លន់សំលាប់នារីម្នាក់នៅ Chongqing កាលពីថ្ងៃសុក្រសប្តាហ៍មុន ការប្រមូលផ្ដុំរបស់ក្រុមប៉ូលីសដើម្បីតាមប្រមាញ់ឃាតកររូបនេះបាន ចាប់ធ្វើអន្តរាគមន៏ និង មានការតាមដាមកើតមានឡើងតាមបណ្ដាញព័ត៍មានក្នុងរយះពេល ពីរ បីថ្ងៃចុងក្រោយនេះ។

កាលព្រឹក ថ្ងៃទី១៤ ប្រហែលម៉ោង ៦ និង ៤០នាទី ចោរប្លន់ប្រដាប់អាវុធ Zhou Kehua រូបនេះត្រួវបានបាញ់សំលាប់ នៅម្ដុំ Tongjiaqiao នៅសង្កាត់ Shapingba ក្នុង ខេត្ដ Chongqing។ យោងតាមប៉ូលីសដែលបានបាញ់សំលាប់ Zhou kehua ពួកគេបានអោយដឹងថា គេទទួលបានតំរុយ កន្លែងចេញចូលរបស់ឃាតករ ហើយចាប់ផ្ដើមការតាមដាន។ ពេលពួកគេតាមឃាតករដល់ផ្លួវលំ ស្រាប់តែឃាតករ ធ្វើការបាញ់មកចំនួន៣គ្រាប់ក៏អស់គ្រាប់ បន្ទាប់មកក្រុមប៉ូលីសដែលមានចំនូន២នាក់ ក៏បានបាញ់តបវិញដោយចំនាយអស់តែ២គ្រាប់ម្នាក់ ក៏អាចផ្ដាច់អាយុជិវិតជនពាលនោះបាន៕

ដោយ Khmerload 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]