ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង នៅលើទំព័រហ្វេសប៊ុក Dream Land បានឲ្យដឹងថា សួនកម្សាន្តឌ្រីមលែនឌ៍ នឹងបិទដំណើរការអាជីវកម្មរបស់ខ្លួន ក្នុងពេលឆាប់ៗខាងមុខនេះហើយ។

ទំព័រដដែលបានសរសេរ ភ្ជាប់ជាមួយរូបថតមួយចំនួន កាលពីថ្ងៃទី២០ ខែកុម្ភៈ ២០១៦ កន្លងទៅថ្មីៗនេះថា៖ «សួនកំសាន្តឌ្រីមលែនឌ៍យើងខ្ញុំ នឹងបិទដំណើរការអាជីវកម្មរបស់ខ្លួន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ ដូច្នេះហើយសូមអញ្ជើញសាធារណៈ (ជន) ទាំងអស់ អញ្ជើញមកលេងកំសាន្តជាលើកចុងក្រោយ។ ហើយទន្ទឹមនឹងការបិទដំណើរការនេះដែរ សួនកំសាន្តឌ្រីមលែនឌ៍ នឹងប្រកាសលក់ឧបករណ៍ឡៃឡុងផងដែរ។ សូមអញ្ជើញរស់រាន់ ចំនួនមានកំណត់!!!»៕

តើប្រិយមិត្តមានមតិយោបល់យ៉ាងណាដែរ?





ប្រភព៖ Dream Land

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]