ខណៈពេលដែលមនុស្សជាច្រើនកំពុងតែរងចាំមើលនូវទូរស័ព្ទសេរីថ្មីរបស់ក្រុមហ៊ុនសាមសុង ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនកំពុងតែនិយាយអំពីទូរស័ព្ទសេ៊រីថ្មីរបស់សាមសុងទាំងពីរម៉ូដែលដែលនឹងបង្ហាញខ្លួននៅថ្ងៃទី21 ខែកុម្ភៈ នៅក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។

យោងតាមគេហទំព័របច្ចេកវិទ្យា GSMarena បានឲ្យដឹងថា ទូរស័ព្ទសាមសុង Galaxy S7 និង S7 Edge នឹងត្រូវដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2016 ក្នុងកម្មវិធីទូរស័ព្ទពិភពលោក។ ទូរស័ព្ទមួយ នេះនឹងមានអង្គចងចាំទំហំ 32GB ហើយអ្នកប្រើប្រាស់អាចបន្ថែមអង្គចងចាំបានទៀតផង។

ចំណែកឯគេហទំព័រCnet បាននិយាយថា សាមសុង Galaxy S7 Edge នឹងមានថ្មធំជាងសាមសុង Galaxy S6 Edge រហូតដ៏ទៅ38%។ បើនិយាយពីថាមពលថ្មវិញគឺ S7 Edgeមានរហូតដល់ទៅ3,600mAhហើយមាន អេក្រង់ទំហំរហូតដល់ទៅ5,5 អុីន ខណៈពេលដែល S6 Edge មានថាមពលថ្មត្រឹមតែ2600mAh និងមានអេក្រង ទំហំត្រឹមតែ5,1 អុីនប៉ុណ្ណេាះ។

ស្របពេលជាមួយគ្នានេះផងដែរ គេហទំព័រ CNN Money បាននិយាយថា ទូរស័ព្ទដៃរបស់ក្រុមហ៊ុន សាមសុងកំពុងតែនាំមុខគេនៅពិភពលោក ហើយទូរស័ព្ទដៃប្រមាណជា22% ដែលកំពុងប្រើនៅក្នុងពិភពលោក នេះជារបស់ក្រុមហ៊ុនសាមសុង។ ទូរស័ព្ទសាមសុងទាំងពីរនេះ នឹងមានដាក់បញ្ចូលនូវបច្ចេកវិទ្យា3D touchដូចទូរស័ព្ទ iPhone 6S ដែលធ្វើឲ្យមានភាពខុសគ្នានៅពេលដែលអ្នកប្រើប្រាស់​ចុចលើអេក្រង់របស់​ទូរស័ព្ទតិចឬខ្លាំង។ លើសពីនេះទៀត ទូរស័ព្ទនេះអាចការពារធូលី និងការជ្រៀបទឹកជម្រៅរហូតដល់មួយម៉ែត។ បើនិយាយ​ពីកាម៉េរ៉ាវិញ វាមិនលៀនចេញដូចពីមុនៗនេាះឡើយហើយអាចថតរូបបានស្អាត​ទេាះជា​នៅក្នុង​ទីកន្លែង​ងងឹតក៏ដោយ។ បច្ចុប្បន្ននេះមានអត្ថបទជិត20លាននៅលើអុីនធឺណែតដែលកំពុងនិយាអំពីទូរស័ព្ទសេរីថ្មីរបស់សាមសុង។ ទេាះជាយ៉ាងណាក៏ដោយការពិតពីទូរស័ព្ទសាមសុង Galaxy S7 និង S7 Edge នឹងត្រូវបង្ហាញនៅថ្ងៃទី២១ នេះ។ នៅក្នុងប្រទេសកម្ពុជា ទូរស័ព្ទទាំងនេះនឹងមានវត្តមានក្នុងពេលឆាប់ៗផងដែរ។ សូមរងចាំមើលទាំងអស់​គ្នាថាតើ​ទូរស័ព្ទទាំងពីនេះមានអ្វីពិសេសប្លែកខ្លះ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖

http://money.cnn.com/2016/02/01/technology/samsung-galaxy-7-rumors/

http://www.cnet.com/news/samsung-galaxy-s7-could-boast-3600mah-battery-fcc-docs-suggest/

http://www.gsmarena.com/rumor_reveals_samsung_galaxy_s7_s7_edge_price-news-16585.php

អំពីក្រុមហ៊ុន Samsung Electronics co., Ltd គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំគេផ្នែកអុីនធឺណែត (Internet of Things) ដែលមានឧបករណ៍វៃឆ្លាតជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្មនៅក្នុងឧស្សាហកម្មផ្សេងៗ។ យើងមានបុគ្គលិកចំនួន 319.000នាក់ នៅទូទំាង 84 ប្រទេស ដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។ ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]