អេស្ប៉ាញ៖ នៅទីបំផុតក្រុមហ៊ុន Samsung បានធ្វើការបង្ហាញផលិតផលទូរសព្ទដៃស្មាតហ្វូន ត្រកូល S ស៊េរីចុងក្រោយបង្អស់របស់ខ្លួនជាផ្លូវការហើយ កាលពីម្សិលមិញនេះ ដោយមានវត្តមានរបស់លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook ចូលរួមផងដែរ។

ទូរសព្ទម៉ាក Samsung Galaxy S7 និង S7 Edge ត្រូវបានបើកវាំងននបង្ហាញទៅកាន់ពិភពលោក ជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC 2016) នៅក្នុងទីក្រុងបាសេឡូណា។ ទូរសព្ទ Galaxy S7 Edge មានទំហំអេក្រង់ ៥.៥ អ៊ិញ ខណៈដែល S7 វិញតូចជាងបន្តិច ជាមួយទំហំ ៥.១ អ៊ិញ ហើយទាំង២ម៉ូដែលនេះ សុទ្ធសឹងតែធុននឹងទឹក (Water Resistant) ដោយអាចទប់ទល់មិនឲ្យមានការជ្រាបចូលបានឡើយ។ ចំពោះថាមពលថ្មវិញ ក្រុមហ៊ុន Samsung បានប្តូរពី 2,550mAh មក 3,000mAh សម្រាប់ម៉ូដែល S7 និង 2,600mAh មក 3,600mAh សម្រាប់ S7 Edge ដែលអាចកាន់ថ្មបានយូរជាងមុន។ យ៉ាងណាមិញ ដោយសារតែការបង្កើនថាមពលថ្មយ៉ាងនេះហើយ ទើបធ្វើឲ្យទូរសព្ទទាំង២ម៉ូដែលនេះ ក្រាស់ និងធ្ងន់ ជាងម៉ូដែលមុនបន្តិចបន្តួចផងដែរ។

ពេលនេះ ទាំង S7 និង S7 Edge សុទ្ធតែអាចបន្ថែមអង្គចងចាំ (Memory) ប្រភេទ microSD បានវិញហើយ ខណៈដែលមានអង្គចងចាំក្នុងម៉ាស៊ីនស្រាប់ ចាប់ពី 32GB ឡើងទៅ។ ចំពោះកាមេរ៉ាវិញ បំពាក់មកនូវ Sensor រូបភាពប្រភេទថ្មី និងឡែន F1.7 ដែលអាចថតរូបបានលឿនជាងមុន និងភ្លឺច្បាស់ជាងមុន ជាមួយទំហំ ១២ មេហ្គាភិចហ្សែល៕ តាមដានលក្ខណៈសម្បត្តិ និងរូបរាងខាងក្រោម៖




វីដេអូខាងក្រោម៖

ប្រភព៖ Dailymail | TechCrunch | TheVerge

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]