រូបភាពនេះដ៏ស្រស់ស្អាតមួយនេះវា បង្ហាញអំពីផ្ទះមួយដែលពោរពេញទៅដោយ ផ្កាចំរុះពណ៍ជាច្រើន ហើយវាត្រូវបាន បង្កើតឡើងជាមួយនឹងការស្រឡាញ់ផ្កាអស់រយៈពេលជាង ២៦ឆ្នាំ។

Anne និង Robin Strange ជាអ្នកដែលបានចំណាយគ្រប់ពេលវេលាដែល ពួកគេមានជាមួយនឹងសួនច្បារដ៏ស្រស់ ត្រកាលរបស់ពួកគេ បាននិយាយថា ពួកគេនៅតែបន្តបន្ថែមផ្កាចូលទៅក្នុងទស្សនីយភាពមួយនេះគឺ គិតមកដល់សព្វថ្ងៃនេះមានរយៈពេល ជិត ៣ទសវត្សមកហើយ។

ប្តីប្រពន្ធមួយគូនេះ បានចំណាយលុយរាប់រយផោន ទៅលើគ្រាប់ពូជនិង កូនរុក្ខជាតិ ដោយថែទាំវានៅក្នុងផ្ទះកញ្ចក់ជាមុនសិន មុននឹងយកវាមកដាក់នៅខាងក្រៅ នៅពាក់កណ្តាលខែមិថុនា។

អ្នកស្រី Strange អាយុ ៦៥ឆ្នាំ បាននិយាយថា មានថ្ងៃមួយពួកយើងបានឈរសំឡឹងមើលទៅកន្ត្រកផ្កាដែលគេព្យួរ នៅឯទីក្រុង New York ហើយវាដូចជាមានអ្វីម្យ៉ាងមកជំរុញចិត្ត ពួកយើងអោយចង់បង្កើតវាឡើងជារបស់ខ្លួនឯង។ បន្ទាប់មកពួកយើងក៏ ចាប់ផ្តើមដាំផ្កាជាបន្តបន្ទាប់តាំងពីពេលនោះមក។

ប្តីប្រពន្ធ ដែលរស់នៅក្នុង ភូមិ Coniston Cold តំបន់ North Yorkshire មួយគូនេះតែងតែទទួលបានការសរសើរពី អ្នកធ្វើដំណើរកាត់ផ្ទះចំរុះពណ៍របស់ពួកគេ។

មានស្រ្តីម្នាក់តែងតែផ្ញើរកាដូ មកកាន់ពួកគេជារៀងរាល់ថ្ងៃបុណ្យ Christmas ដើម្បីបង្ហាញអំពីការពេញចិត្តចំពោះអ្វីដែលពួកគេកំពុងធ្វើ។

អ្នកស្រី Strange បានបន្ថែមទៀតថា មនុស្សភាគច្រើនគិតថាវាអស្ចារ្យ ហើយយើងតែងតែទទួលបាន Card  ពីមនុស្សជាច្រើនដែលយើងមិនដែលបានជួបមុខ។

ប្តីប្រពន្ធមួយគូនេះ បានចំនាយពេលជារៀងរាល់សប្តាហ៍ និងជារៀងរាល់ព្រឹកដើម្បី មើលថែទាំដើមផ្ការបស់ពួកគេ។ ប្រាក់ជាច្រើនត្រូវបានចំនាយទៅលើការទិញ និង ថែទាំផ្កា ប៉ុន្តែពួកគេយល់ថា វាសក្តិសមនិងមានតំលៃនឹងធ្វើ។ ហើយពួកគេក៏មានមោទនភាពចំពោះអ្វីដែលពួកគេបង្កើតឡើងផងដែរ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]