សាន់ហ្រ្វេនស៊ីកូៈ តាមប្រភព AFP បានអោយដឹងថា google បានប្រកាសថា វានិងមានការកំនត់អោយប្រើប្រាស់ប្រព័ន្ធសង្គមអ៊ីនធើណេត ដែលប្រើប្រាស់គណនីមានការត្រួតពិនិត្យនិងបញ្ជក់ ដូចជាការប្រើប្រាស់ Facebook និង Twitter ដែរ។

ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃច័ន្ទថា ការកំណត់របស់ google និង ទំព័រអាស័យដ្ឋាន បានបង្ហាញជាឧទាហរណ៍សំរាប់ការធ្វើពាណិជ្ជកម្ម ដោយមានការកំណត់ចំនួនសំរាប់ ទម្រង់ផ្ទាល់ខ្លួនមួយ រួមមានតារាបាល់ទាត់ David Beckham, តារាសម្ដែង Hugh Jackman តារាចំរៀង Britney Spears និង អ្នកបង្កើតរថយន្ដជប៉ុន Totoya។

“ ជាជំហានដំបូង យើងកំពុងធ្វើការរៀបចំ URL សំរាប់ការត្រួតពិនិត្យលើ Profile និង ទំព័រដែលចំនួនមានកម្រិត ប៉ុន្តែ អំឡុងពេលនេះ យើងមានគំរោងផ្ដល់ការរៀបចំ URL អោយ ក្រុមផ្សេងៗគ្នានិង រៀងៗខ្លួន អោយបានច្រើន” នាយកផ្នែកបង្កើត google Saurabh Sharma បាននិយាយ។

ការត្រួតពិនិត្យលើគណនីសំរាប់ប្រព័ន្ធទាក់ទងសង្គមដោយមានការស្គាល់អត្តសញ្ញាណច្បាស់ វាជាការងាយស្រួល ដើម្បីជួយសំរួលការរក Profile  របស់នរណាម្នាក់ ឬក្រុម ណាមួយ ជាមួយនិងការជៀសវាងភាពច្រឡំ។

Shamar បាននិយាយថា  ការរៀបចំ URL គឺ ខ្លី និងងាយស្រួល សំរាប់ចាំនូវគេហទំព័រ ដែលបានភ្ជាប់ផ្ទាល់ជាមួយនិង Profile របស់អ្នក ឬ Google។

ការបង្កើតកាលពីឆ្នាំទៅរបស់ Google គឹជាការបើកការប្រកួតប្រជែងជាមួយនិងប្រព័ន្ធទាក់ទងសង្គមដ៏ល្បី Facebook៕

ដោយ Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]