ស៊ីរ៊ី៖ ក្មេងប្រុសឈ្មោះ Abu Imara al-Omri Gayu មានវ័យក្មេងបំផុត ទទួលបន្ទុកបំផ្ទុះគ្រាប់បែកអត្តឃាត ឲ្យក្រុមជីហាដរដ្ឋអ៊ីស្លាមជ្រុលនិយម ហៅកាត់ ISIS ត្រូវបានក្រុមនេះ​ ថតជាវីដេអូនាទីចុងក្រោយនៃជីវិត លាឪពុករបស់ខ្លួន។

ក្មេងប្រុសនេះ បានថើបដៃឪពុកជាការលាគ្នា ជាលើកចុងក្រោយ មុនពេលរូបគេចេញទៅបំផ្ទុះខ្លួនឯង ជាមួយនឹងគ្រាប់បែកផ្ទុកពេញណែនក្នុងរថយន្តអត្តឃាត។

រូបភាពដកស្រង់ ចេញពីក្នុងវីដេអូយុទ្ធនាការផ្សព្វផ្សាយរបស់ ISIS មួយនេះ បង្ហាញពីក្មេងប្រុស Abu Imara ជាអ្នកបើករថយន្តតែម្នាក់ឯងប៉ុណ្ណោះ និងត្រូវបានគេជឿជាក់ថា ក្មេងនេះបានស្លាប់បាត់ទៅហើយ ក្រោយការវាយប្រហារអត្តឃាត ទៅលើភូមិមួយ ជិតទីក្រុង អាលីប៉ូ ក្នុងប្រទេសស៊ីរ៊ីកាលពីពេលកន្លងទៅ។

នេះជាក្មេងប្រុសម្នាក់ទៀតហើយ ក្នុងចំណោមចំនួនប៉ាន់ស្មាន ដែលគេដឹងថា ៨៩នាក់មកហើយដែលត្រូវ ISIS ពង្វក់ និងបញ្ចូលមនោគមន៍ ដើម្បីបញ្ជូនទៅស្លាប់ ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ៕




ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]