ខេត្ត​មណ្ឌលគិរី ៖ បុរសម្នាក់ត្រូវបានសាច់​ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀត​ណាម ក្រោយពីជួបគ្រោះថ្នាក់​ចរាចរណ៍​ ដោយ​សារ​រថយន្ត​បុក​ម៉ូតូ​ដែល​ហេតុការណ៍នេះកើត​ឡើង​លើ​កំណាត់​ផ្លូវជាតិលេខ៧៦ វេលា​ម៉ោង​​៨​ព្រឹក​ថ្ងៃទី​២២ កុម្ភៈ ២០១២ នៅគីឡូ​ម៉ែត្រ​​៣៦ ភូមិ​ឆ្នែង ឃុំ​ស្រែខ្ទុម ស្រុក​កែវសីមា។

សាក្សីបានឲ្យដឹងថា មុនកើតហេតុគេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំយ៉ុង ពណ៌សំបក​ឪឡឹក ធ្វើដំណើរពីលិចទៅកើត លុះមកដល់​កន្លែង​កើតហេតុ ស្របពេលជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញ​ពីផ្ទះឡើងលើថ្នល់ជាតិ​ក៏​វាក់​នឹង​រថយន្ត ហើយ​​ត្រូវ​រថយន្តបុកពីក្រោយពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូជនរងគ្រោះដួលបោកទៅលើ​ថ្នល់​​កៅស៊ូ​សន្លប់បាត់​ស្មារតី។ ភ្លាមៗនោះក្រុម​គ្រួសារជន​រងគ្រោះ​​បានបញ្ជូនទៅសង្គ្រោះនៅ​ប្រទេស​វៀតណាមតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ​មាន​ឈ្មោះ​ព្រួញ ឌឿន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បច្ចុ​ប្បន្នរស់​នៅភូមិ​ឆ្នែង ឃុំ​ស្រែខ្ទុម ស្រុក​កែវ​សីមា ជិះម៉ូតូម៉ាកហុងដា សេ-១០០ ពណ៌ក្រហម  ដោយ​ឡែកអ្នក​បើក​រថយន្ត​បាន​ទុក​រថយន្ត​ចោល​​រត់​គេចខ្លួនបាត់។

បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ច​យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក​កែវសីមា រង់ចាំដោះស្រាយនៅពេលក្រោយ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិនិងជួយ Share នៅលើ Facebookរបស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]