អាមេរិក៖ នាពេលថ្មីៗនេះ មនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានព័ត៌មាន ចុះផ្សាយថាកំពូល កីឡាករប្រដាល់របស់សហរដ្ឋអាមេរិក Floyd Mayweather កំពុងតែលង់ស្នេហ៍ ជាមួយនឹងនារីក្មេងម្នាក់ ដែលមានវ័យតិចជាងខ្លួន ឡើងពាក់កណ្តាលឯណោះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កំពូលតារាកីឡាករប្រដាល់ដ៏ល្បី ដែលមិនធ្លាប់ចាញ់ នៅក្នុងកំណត់ត្រារបស់ខ្លួន Floyd Mayweather អាយុ៣៨ឆ្នាំ កំពុងតែធ្លាក់ក្នុងអន្លង់ស្នេហ៍ ជាមួយនឹងនារីវ័យក្មេង អាយុ១៩ឆ្នាំម្នាក់ មានឈ្មោះថា Rmarni Eliss ដែលជាបុគ្គលិក ជំនួយការលក់ក្នុងហាងមួយ នៅឯទីក្រុង Cannock របស់ប្រទេសអង់គ្លេស។


Floyd ថតរូបជាមួយនឹង គូស្នេហ៍វ័យក្មេងរបស់ខ្លួន

អ្វីដែលសំខាន់នោះគឺថា បន្ទាប់ពីពួកគេទាំង២នេះ ជួបគ្នាមិនបានប៉ុន្មានផងនោះ Floyd ក៏បាននាំនាង Ellis ចូលរួមក្នុងកម្មវិធីធំៗ និងទៅដើរលេងនៅកន្លែង ជាច្រើនដូចជានៅ New York, Los Angeles និងតំបន់ Atlantic ជាដើម ដោយក្នុងនោះពួកគេ ភាគច្រើនធ្វើដំណើរ តាមយន្តហោះឯកជន និងផ្ទាល់ខ្លួនរបស់ Floyd ទៀតផង។

យ៉ាងណាមិញពេលនេះ ទាំង Floyd និង Ellis កំពុងតែបង្អួត ភាពល្អូកល្អើនរវាងគ្នា ពេញបណ្តាញអ៊ិនធើណេត តាមរយៈរូបភាព និងវីដេអូ ដោយធ្វើឲ្យមនុស្សជាច្រើន កំពុងមានការចាប់អារម្មណ៍។

គូសបញ្ជាក់ផងដែរថា Floyd Mayweather គឺជាកីឡាករប្រដាល់មួយរូប របស់សហរដ្ឋអាមេរិក ដែលអាចរក្សាកំណត់ត្រា មិនធ្លាប់ចាញ់របស់ខ្លួន រហូតដល់ពេល ចូលនិវត្តន៍។ ម្យ៉ាងវិញទៀត កីឡាករម្នាក់នេះ ក៏ជាមហាសេដ្ឋីមួយរូប​ ដែលមានវាល់លានផងដែរ តួយ៉ាងដូចជា កាលពីឆ្នាំមុន Floyd រកបានប្រាក់រហូតដល់ទៅ ជាង២៨០លានដុល្លារ៕

រូបថតផ្សេងៗទៀត រវាង Floyd និង Ellis៖






ប្រភព៖ ដេលីម៉េល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]