អាមេរិក៖ ពិតជាគួរឲ្យភា្ញក់ផ្អើល ដែលនាង Conner Rensch វ័យ ២៦ឆ្នាំ ធ្លាប់តែមានរូបរាងធាត់ ទម្ងន់ ១២៣គីឡូក្រាម ព្យាយាមសម្រកទម្ងន់បានសម្រេច សល់ត្រឹមតែ ៥៩គីឡូក្រាមប៉ុណ្ណោះ។

ជាពិសេស នាងបានផ្លាស់ប្តូរជីវិតឲ្យក្លាយជាតារាម៉ូដែល បន្ទាប់ពីឈ្នះបានពានរង្វាន់ Bikini Contest ទៀតផង។ កម្មវិធី “World Beauty Fitness And Fashion Contest” ជាកម្មវិធី​​ ស្វែងរកនារីដែលមានរាងស្អាត និងបង្ហាញម៉ូតសំលៀកបំពាក់។ វាជាលើកដំបូងរបស់ Rensch ដែលនាងបានស្លៀកឈុតប៊ីគីនី ​ក្នុងការប្រកួតប្រជែង ហើយឈ្នះក្នុងកម្មវិធីនេះថែមទៀត។ តាមសម្តីនាង Rensch បានឲ្យដឹងទៀតថា​ “កាលដែលខ្ញុំរៀនថ្នាក់ទី៦ មិត្តភក្តិស្រីខ្ញុំម្នាក់ តែងតែឌឺដងឲ្យខ្ញុំថា បើធាត់ម្លឹងៗគួរតែទៅសម្លាប់ខ្លួនឯងចោលទៅ ”​។ នាងបានបន្ថែមទៀតថា “ក្រោយមកនៅពេលដែលខ្ញុំ ចូលរៀននៅមហាវិទ្យាល័យ ខ្ញុំក៏ប្តេជ្ញាកាត់បន្ថយការញ៉ាំ​ ដោយងាកមកហាត់កីឡាវិញដើម្បីសម្រករាង ហើយអ្វីដែលខ្ញុំផ្លាស់ប្តូរធំបផុតនោះគឺ ចិត្តគំនិតរបស់ខ្ញុំពីមុនតែម្តង។ ព្រោះខ្ញុំក៏ជាមនុស្សធ្លាប់រករឿងច្រើន ប៉ុន្តែពេលនេះ ខ្ញុំកំពុងតែរៀនហាត់ផ្លូវចិត្ត ឲ្យល្អប្រសើរឡើងវិញ ”

ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖


ប្រភព៖ Lollipop​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]