កោះកុង៖ គ្រោះថ្នាក់ ចរាចរណ៍ មួយបានកើតឡើង កាលពីវេលា ម៉ោង៥ល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២ នេះ ស្ថិតនៅចំណុចភ្លើងស្តុបជិត ធនាគារ អេស៊ីលីដា ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ដែលបង្កឡើង ដោយរថយន្ត ដឹកធុងក្លាសសេ ធន់ធំ បានបើកយ៉ាងលឿន ហើយជ្រុលទៅបុក រថយន្តទួរីស ដឹកពងមាន់ពងទា ខណៈកំពុង ធ្វើដំណើរ មកពីភ្នំពេញ បណ្តាលឲ្យ រថយន្តទួរីស ក្រឡាប់ ប៉ុន្តែសំណាងល្អ មិនបណ្តាល ឲ្យនរណាម្នាក់ រងរបួសនោះទេ។

សេចក្តីរាយកាណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ខណៈរថយន្ត ទួរីស ដឹកពងមាន់ពងទា មកពីភ្នំពេញ ពាក់ស្លាកលេខ ភ្នំពេញ2Q-0320 ស្រាប់តែដល់ ចំណុចកើតហេតុ បានបត់តែ មិនបានមើល ស្រាប់តែរថយន្ត ធន់ធំ ដឹកធុងក្លាសសេ ពាក់ស្លាកលេខ កំពត 3A-0472 បុកមួយទំហឹង បណ្តាលឲ្យក្រឡាប់ តែមិនបណ្តាល ឲ្យនរណា ម្នាក់រងរបួសធ្ងន់ នោះទេ គ្រាន់តែរងរបួសស្រាល តែប៉ុណ្ណោះ៕

ដោយ៖ សិលា 
ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]