ក្រុមហ៊ុនសាមសុងបានដាក់បង្ហាញនូវផលិតផលអេឡិចត្រូនិចដែលជួយសម្រួលដល់ ការរស់នៅ ប្រចាំថ្ងៃរបស់ប្រជាជនជាច្រើន នៅក្នុងកម្មវិធីគ្រឿង អេឡិចត្រូនិច2016 ក្្នុងទីក្រុងកូឡាឡាំពួរ  ប្រទេសម៉ាឡេសុី។ ផលិតផលដែល ត្រូវបានដាក់បង្ហាញក្នុង កម្មវិធីនេាះរួមមាន៖ ទូរទស្សន៍ SUHD ស៊េរីថ្មី ម៉ាសុីនបោក សម្លៀកបំពាក់ដែលរចនាថ្មី និងទូរទឹកកកដែល ប្រើអុីធឺណែតជាដើម។


លោក ឆែ សុខឡេង ប្រធានផ្នែកផ្សព្វផ្សាយរបស់ក្រុមហ៊ុន សាមសុង អេឡិចត្រូនិច ប្រចាំនៅកម្ពុជា ដែលមានវត្តមាននៅក្នុង កម្មវិធីេនាះបានឲ្យដឹងថា៖ «យើងតែងតែ យកចិត្តទុកដាក់ ចំពេាះអ្វីដែលជា តម្រូវការរបស់អតិថិជន ហើយខិតខំបំពេញ តម្រូវការទាំងនេាះ ជាមួយផលិតផលថ្មីៗ ដែលមានការច្នៃប្រឌិតខ្ពស់ ដោយអ្នកឯកទេសជំនាញៗជាច្រើននាក់។ ឆ្នាំនេះមិនខុស ពីឆ្នាំកន្លងទៅ យើងមានផលិតផលថ្មីៗជាច្រើនទៀត ដែលអាចជួយ សម្រួលដល់ការងារប្រចាំ ថ្ងៃរបស់លោកអ្នកផងដែរ។ » ទូរទស្សន៍សាមសុង SUHD ស៊េថ្មី អាច ឲ្យអ្នកទស្សនារូបភាពច្បាស់ត្រជាក់ភ្នែកទេាះជានៅកន្លែងដែលមានពន្លឺភ្លឺ ចិញែ្ចងចិញ្ចាញជាមួយ នឹងអេក្រង់កោងគ្មាន គែមដែលជារបកគំហើញថ្មី។ បច្ចេកវិទ្យា Tizen operating system (OS) របស់ទូរទស្សន៍មួយនេះ អាចឲ្យលោក អ្នកមើលទូរទស្សន៍ លេងហ្គេម ប្រើអីុនធឺណែត និងប្រើកម្មវិធីជាច្រើន ទៀតតាមរយៈ តេលេបញ្ជា ឬក៏ទូរស័ព្ទដៃជាដើម។

ចំណែកឯម៉ាសុីនបោកសម្លៀកបំពាក់ AddWash អាចឲ្យលោកអ្នកដាក់បន្ថែមសម្លៀកបំពាក់ ពេលណាក៏បាន ដោយមិនបាច់ ចាក់ទឹកចេញដើម្បីបើក ទ្វារនេាះឡើយ។ លើសពីនេះទៀត លោកអ្នកក៏ អាចដាក់សម្លៀកបំពាក់ដែល បោកសាប៊ូហើយ ចូលទៅក្នុងម៉ាសុីនដើម្បី លាងសម្អាតផងដែរ។ ម្យ៉ាងទៀតលោកអ្នកក៏អាច ដាក់ទឹកក្រអូបចូលក្នុង ម៉ាសុីនបានគ្រប់ពេល ទេាះជាម៉ាសុីន កំពុងដំណើរក៏ដោយ។

របកគំហើយថ្មីមួយទៀតរបស់ក្រុមហ៊ុនសាមសុងនេាះគឺជាទូរទឹកកកភ្ជាប់អុីនធឺណែត បានសម្រាប់ប្រើប្រាស់ នៅក្នុង គ្រួសារ។ ទូរទឹកកកនេះមានឈ្មេាះថា Family Hub ។ វាមានភ្ជាប់មក ជាមួយនូវអេក្រង់ទូរទស្សន៍ទំហំ 21,5 អុីង នៅជាប់នឹងផ្នែក ខាងក្រៅនៃទ្វារ ដែលលោកអ្នកអាច ចែករំលែករូបភាពស្អាត កំណត់ហេតុ និង កាលវិភាគជាដើមជាមួយនិងអ្នកដទៃ បានយ៉ាងងាយ។ លើសពីនេះទៅទៀត លោកអ្នកក៏អាច ពិនិត្យមើលថា មានអ្វីខ្លះនៅក្នុងទូរទឹកកកទេាះជាលោកអ្នកមិននៅផ្ទះក៏ដោយ។ លោកអ្នកគ្រាន់មើល តាមទូរស័ព្ទដៃរបស់ លោកអ្នកជាការស្រេច។ មានកម្មវិធីកម្សាន្តជាច្រើនទៀត ដែលលោកអ្្នក អាចប្រើជាមួយទូរទឹកកកមួយនេះបាន។

ក្រៅពីផលិតផលទាំងនេះ សាមសុងក៏មានដាក់បង្ហាញផលិតជាច្រើនទៀតនៅក្នុងកម្មវិធីគ្រឿង អេឡិចត្រូនិច2016 ក្នុងប្រទេស ម៉ាឡេសុី។ សម្រាប់អតិថិជននៅ ក្នុងប្រទេសកម្ពជា លោកអ្នកនឹងអាចជាវ គ្រឿងអេឡិចត្រូនិចទាំងនេះ នាពេលឆាប់ៗ ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://news.samsung.com/global/samsung-electronics-unveils-transformative-innovations-for-smarter-living-at-the-southeast-asia-forum-2016


អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំគេ ផ្នែកអុីនធឺណែត(Internet of Things) ដែលមានឧបករណ៍វៃឆ្លាតជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្មនៅ ក្នុងឧស្សាហកម្មផ្សេងៗ។ យើងមានបុគ្គលិកចំនួន 319.000 នាក់ នៅទូទំាង 84 ប្រទេស ដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]