George Dennehy កើតមកគ្មានដៃ តាំងពីកំណើត ប៉ុន្ដែគាត់ព្យាយាមរៀនលេងហ្គីតា​ដោយប្រើជើង។​ កាលពីថ្ងៃទី២ ខែឧសភា មានការសំដែងសំរាប់អាយុ​១៨ឆ្នាំរបស់គាត់ នូវបទចម្រៀង​ Iris របស់ក្រុមតន្រ្ដី Goo Goo Dolls នៅ​ Ashland Strawberry Fiare នៅ Ashland, Va។​
វីដេអូសំដែងត្រូវបានមនុស្សម៉ឺននាក់បើកមើល តាម YouTube ហើយមានការទាក់ទាញ ចិត្ដសមាជិកក្នុងក្រុមតន្រ្ដី Goo Goo Dollsយ៉ាងខ្លាំង។​​

បន្ទាប់មកGeorge Dennehy ត្រូវអញ្ជើញទៅសំដែងផ្ទាល់ជាមួយ Goo Goo Dolls នៅក្នុងពិធីបុណ្យ Musikfest ២០១២ នៅ Pennsylvania កាល​សបា្ដហ៍មុន។​

George Dennehy បាននិយាយ​អំពីការសំដែងរបស់គាត់នៅ Virginia ​​ក្នុងការសម្ភាសន៍ What’s Treanding ជាមួយ Shira Lazar  “ ខ្ញុំគិតថាមនុស្សគ្រប់គ្នានិងមើលកំលាំងចិត្ដ​ និង​ការបេ្ដជ្ញារបស់ខ្ញុំ ហើយនិងយល់ថាការសំដែងនេះមានន័យយ៉ាងណាសំរាប់ខ្ញុំ រួមទាំងបទចំរៀងនោះផង។ ខ្ញុំអាចទាយបានថា វានិង ចាប់យកការពេញចិត្ដពីបេះដូងមនុស្សគ្រប់គ្នា។”

Dennehy បានប្រាប់ Shira Lazar ថានោះមិនមែនជាភាពអស្ចារ្យគ្រប់គ្រាន់នោះទេ។​ គាត់និយាយទៅ Lazar ថា គាត់គឺជាអ្នកដែលប្រើឧបករណ៍តន្រ្ដីច្រើនប្រភេទ គាត់អាចលេង piano, bass, និង​cello​ ជាមួយនិងជើងរបស់គាត់។

George Dennehy​ បន្ថែមទៀតថា “ មនុស្សគ្រប់រូបតែងតែមានគោលបំណងរៀងខ្លួន។​​ យើងគ្រប់គ្នាមកទីនេះគឺសុទ្ធតែមានមូលហេតុ។ កុំបណ្ដោយអោយនរណាម្នាក់ មកធ្វើអ្វីដែលគេមានអារម្មណ៏ថាមានគេ ការបញ្ជាអោយធ្វើ។ ខ្ញុំគ្រាន់តែចង់អោយអ្នករាល់គ្នាបានយល់ឃើញថា ទោះបីជាខ្ញុំគ្មានដៃក៏ដោយ តែខ្ញុំនៅតែព្យាយាមពុះពារ ធ្វើអ្វីដែលខ្ញុំចង់ធ្វើសំរាប់ជីរិតរបស់ខ្ញុំ។​”

ដោយ ឌី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]