យោងទៅតាម សារពត៌មានរបស់ ឆាយណាប៊ិស បានឲ្យដឹងថាតារាសម្ដែងដែលជាជនជាតិ វៀតណាមមានឈ្មោះថា La Thanh Huyen បានទទួលនូវពាក្យរិះគន់ជាច្រើនពី សំណាក់ប្រជាជនវៀតណាម។

អ្វីដែលជាការរិះគន់ខ្លាំងបំផុតនោះ គឺនាងបានស្លៀកពាក់រ៉ូប ប្រពៃណីរបស់ជនជាតិចិន នៅក្នុងពិធីណាត់ជួបជាលក្ខណៈអន្ដរជាតិ នៅពេលដែលខាង ប្រទេសវៀតណាមនិងចិន កំពុងតែឈ្លោះគ្នាអំពីឆ្នេរសមុទ្រភាគខាងត្បូងប្រទេសចិន។ យ៉ាងណាមិញនាងបាន ធ្វើការសុំទោសជាសាធារណៈ ទៅកាន់ ប្រជាជនវៀតណាម ដោយធ្វើការនិយាយថា មកពីនាងមិនបានប្រុងប្រយ័ត្ន មិនបានគិតវែងឆ្ងាយ ដែលបង្កឲ្យប៉ះពាល់ដល់អត្ដសញ្ញាណជាតិជាខ្លាំង។

តែបែរជាមនុស្សមួយចំនួនបាន កោតសសើរពីការស្លៀកពាក់នាង ទៅវិញថា នៅពេលដែលនាងស្ថិតក្នុងសំលៀកបំពាក់នេះ ពិតជាស្រស់ស្អាត។

សូមប្រិយមិត្ដមើលរូបភាពខាងក្រោម៖

រឿងមួយមិនទាន់ចប់ផង តារាសម្ដែងនេះក៏ធ្លាយនូវរូបភាពសិចស៊ីមួយចំនួនបន្ថែមទៀត ដែលការរិះគន់កាន់តែមានឡើង៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]