ភ្នំពេញៈ តារាសម្តែងស្រីសិចស៊ី ដែលកំពុងតែ ទទួលបានការ ចាប់អារម្មណ៍ខ្លាំង នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook នាង ដេននី ថ្មីៗនេះបានចេញ ប្រកាសក្តែងៗ ប្រាប់មហាជនថា នាងត្រូវបាន ជនខិលខូចមួយចំនួន បានយកឈ្មោះ និងរូបថតរបស់នាង ទៅបង្កើត Account Facebook ក្លែងក្លាយក្នុងន័យ ទាក់ទាញការចាប់ អារម្មណ៍ពីមហាជន និងធ្វើឲ្យខូចកិត្តិយសរបស់នាង ។

នាង ដេននី ក្នុងមួយរយៈពេលចុងក្រោយនេះ ហាក់បានក្លាយទៅ ជាបុគ្គលមួយ ដែលមានភាពលេចធ្លោ ទៅលើការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់មហាជន ពាក់ព័ន្ធទៅ និងការស្លៀកពាក់សិចស៊ី របស់នាងនោះ ថ្មីៗនេះបានចេញមុខ ប្រកាសក្តែងៗ ដោយនាងត្រូវបានគេ Fake Account Facebook ថា « នេះមិនមែនជា Account របស់នាងខ្ញុំទេ គឺមានជនខិលខូចលួច Fake Account ដោយប្រើឈ្មោះ នឹងរូបរបស់នាងខ្ញុំ ..ឆ្ងល់ណាស់តើ ធ្វើចឹងដើម្បីអ្វី? កុំស្មានតែខ្ញុំមិនដឹងថាជាអ្នកណា...តែក៏ចង់ប្រាប់ទៅវិញថា បើចង់ឈ្នះខ្ញុំកុំប្រើ ទង្វើថោកទាបចឹងអី ព្រោះវាមិនបានការអីទេ។ ហើយនាងខ្ញុំក៏ចង់ ប្រាប់ទៅមិត្ត ទាំងអស់គ្នាថា នាងខ្ញុំមានតែមួយ Account ទេ..! » ។

ពាក់ព័ន្ធទៅ និងអ្នកដែល Fake Account Facebook របស់នាង នេះដែលត្រូវបាន ម្ចាស់សាម៉ីខ្លួន អះអាងថា ខ្លួនបានដឹងច្បាស់ថា អ្នកណាជាអ្នកបន្លំនិង Fake Account Facebook របស់នាង ប៉ុន្តែនាងមិនបាន បញ្ជាក់ពីជំហចង់ដាក់ ពាក្យប្តឹងទៅលើ បុគ្គលនោះ ឫក៏មានវិធានការ ណាមួយ ទៅលើបុគ្គលនោះឡើយ ។ ដោយនាងគ្រាន់ តែ មានចេតនាចង់ទម្លាយ ជាសាធារណៈឲ្យបុគ្គលដែលបន្លំ  Account Facebook របស់នាងនោះ បានដឹងខ្លួន និង បញ្ឈប់ទង្វើរបស់ខ្លួនតែប៉ុណ្ណោះ ។

នាង ដេននី គឺជាអ្នកសិល្បៈមួយរូប ដែលមានភាពលេចធ្លោ និងចាប់ផ្តើមល្បីឈ្មោះ ដោយសារ តែការស្លៀកពាក់ បញ្ចេញសាច់ ដើមទ្រូងមូលក្លំ ស្លៀកពាក់សិចស៊ី និងការចេញមុខតតាំង គ្រប់ការរិះគន់ដែល បានលេចឮ មកលើនាងនា ពេលកន្លងមកមិនថា នាងត្រូវបានអ្នកណារិះគន់ទេ គឺនាងតែងតែចេញមុខ តបតមិនឈប់មិនឈរ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]