កាលពីពេលថ្មីៗនេះ មានក្មេងប្រុសម្នាក់ដែលមានអាយុត្រឹមតែ ១២ឆ្នាំ បានជាប់ពាក់ព័ន្ធជាមួួយ បទឧក្រិដ្ឋចំនួន ២០ក្នុងរយៈពេល ២ខែប៉ុណ្ណោះ ដែលមានដូចជាករណីបំពានផ្លូវភេទ និង ការលួចឡាន។

អ្វីដលនឹកស្មានមិនដល់នោះ ក្មេងប្រុសនេះមាន ជាប់ពាក់ព័ន្ធនឹងករណីដែលហួសប្រមាណ ដូចជា ការវាយតប់ ផ្លូវភេទ ចោរ និង ព្យាយាមលួចឡានអ្នកដទៃ។ ក្មេងប្រុសនេះមិនត្រូវបានគេ បញ្ជាក់ពីអត្ដសញ្ញាណឲ្យបានច្បាស់លាស់នោះទេ យោងទៅតាមសារព័តមាន របស់ប្រទេសអង់គ្លេស តែត្រូវបានគេឲ្យដឹងថា ជាអ្នករស់នៅក្នុងទីក្រុង Hampshire ក្នុងប្រទេសអង់គ្លេស។ ករណីដែលក្មេងប្រុសនេះ បានប្រព្រឹត្ដទាំងអស់នេះមានដូចជា៖

-ខែឧសភា ថ្ងៃទី៩ ៖ បានលួចស្ករកៅស៊ូពី Tesco

-ខែមិថុនា ថ្ងៃទី ៧៖ បានលួចប្រដាប់ការពារឡាន

-ខែមិថុនា ថ្ងៃទី ៨៖ បានវាយតប់ស្រ្ដីម្នាក់ នៅជិតសមុទ្រ

-ខែមិថុនា ថ្ងៃទី ៩៖ ធ្វើការវាយតប់គ្នាដោយសារតែការប្រកាន់ពូជសាសន៍

-ខែមិថុនា ថ្ងៃទី ១៤៖ វាយស្រ្ដីម្នាក់ ដោយសារតែមានបំណងចង់លួចរបស់ពីស្រ្ដីនោះ ដែលមានតម្លៃជាង ៧០ផោន

-ខែមិថុនា ថ្ងៃទី ១៦៖ ជាប់ពាក់ព័ន្ធនឹង២ករណីគឺ បានបំផ្លាញអាហារអ្នកដទៃ និង បានព្យាយាមវាយបំបែក ឡានរបស់ស្រ្ដីម្នាក់ដោយសារតែការប្រកាន់ ពូជសាសន៍

-ខែមិថុនា ថ្ងៃទី ២១៖ លួចកង់ដែល មានតម្លៃ ២០០ផោន

-ខែមិថុនា ថ្ងៃទី ២២ និង២៦៖ ការវាយតប់គ្នាដោយសារតែការប្រកាន់ពូជសាសន៍

-ខែមិថុនា ថ្ងៃទី ២៦៖ បានបំពានផ្លូវភេទស្រ្ដី២រូប

-ខែមិថុនា ថ្ងៃទី ២៨៖ វាយតប់ជាមួយនឹងបុរសម្នាក់ ដោយសារតែការប្រកាន់ពូជសាសន៍

-ខែកក្កដា ថ្ងៃទី ១៖ ធ្វើការវាយតប់បុរសម្នាក់​និង ព្យាយាមបំផ្លាញឡាន Rover របស់បុរសនេះ

-ខែកក្កដា ថ្ងៃទី ៤៖ ការវាយតប់បុរសម្នាក់នៅ Portsmouth

នៅមានករណីដទៃទៀត ដែលនឹងធ្វើការរៀបរាប់នៅក្នុងតុលាការ យុវជន Fareham ។ តុលាការបាននិយាយថា តុលាការនឹងបញ្ជូនក្មេងប្រុសនេះទៅ ឃុំឃាំង នៅក្រោមការមើលថែពីអជ្ញាធរកណ្ដាល ដែលក្មេងប្រុសនេះ ធ្លាប់ត្រូវគេបញ្ជូនទៅ។

តើក្មេងប្រុុសនេះអាច មានបញ្ហាអ្វីមែនទេ បានជាធ្វើឲ្យក្មេងប្រុសនេះ មានជាប់ពាក់ព័ន្ធបទឧក្រិដ្ឋជាច្រើន?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]