តើលោកអ្នកបានទស្សនាវីដេអូខ្លីរបស់សាមសុងហើយឬនៅ? វីដេអូខ្លីដែលបង្ហាញ បុរសម្នាក់ពាក់ Gear VRសំឡឹងមើលទៅប្រអប់ ពន្លឺពណ៌ខៀវ​ធ្វើ​អោយ​ អ្នក​ទស្សនា​មានចម្ងល់ និងចង់ដឹងថា តើមានអ្វីនៅក្នុងប្រអប់ សំងាត់មួយនោះ?​​

 

ចាប់តាំងពីថ្ងៃទី 31 ខែ មករា ដែលវីដេអូនេះចេញផ្សាយរហូតមកដល់​ពេលនេះមាន​រយៈ​ ពេល​ត្រឹមតែ 2 សប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែទទួលបានអ្នកទស្សនា រហូតដល់ទៅជាង 2លាននាក់ និងមាន Commentរហូត​ដល់ទៅជិត2ពាន់នាក់។ មានអ្នកខ្លះនិយាយថា «ឱព្រះអើយ! សាមសុង​ជំនាន់​ក្រោយ​​គឺ​ ជា​ប្រ​អប់​ជ្រុង ​(Oh my god........... The next Samsung is a cube) »​ហើយអ្នក​ខ្លះទៀត និយាយថា «ការ​បែក​ធ្លាយ វីដេអូរបស់សាមសុង​ GalaxyS7 ពិត​ជាធ្វើ​អោយ​ខ្ញុំចាប់អារម្មណ៍ ខ្លាំងណាស់ គ្រាន់តែ​ឈុត​ទី​មួយសោះ ខ្ញុំមានអារម្មណ៍​រំភើប​ ដល់​ម្លឹង​ទៅហើយ»។ នេះគ្រាន់តែព័ត៌មាន នៅក្នុង​ YouTube របស់​សាម​សុង​តែ​ប៉ុណ្ណោះ។ រហូត មក​ដល់ពេលនេះ មានគេហទំព័រនៅក្នុង​ពិភពលោកវិញ​ បាន​ចេញ​ផ្សាយ​ព័ត៌មាន និង​បង្ហាញ​​វីដេអូ​នេះ​រហូត​​ដល់ទៅ 490,000 និងមានអ្នក​ ចូល​អាន​និងទស្សនាជាច្រើនអ្នក។

ចំណែកឯនៅក្នុងគេហទំព័រ VidShaker​ វិញបានបង្ហាញវីដេអូខ្លី​របស់​សាមសុងនេះដែរ មាន​អ្នកចូល ទស្សនារហូតដល់ទៅជិត 2លាននាក់ និងអ្នកចុច LIKE រាប់ពាន់នាក់។ បើចង់ដឹងថាតើនឹងមានអ្វី នៅក្នុងប្រអប់សំងាត់ មួយនេះសូមរង់ចាំទស្សនា ទាំងអស់គ្នា នៅថ្ងៃទី​21 ខែ កុម្ភៈ នៅក្នុងព្រឹត្តិការណ៍សន្និបាត ទូរស័ព្ទពិភពលោកឆ្នាំ 2016 នៅឯប្រទេស អេស្ប៉ាញ ក្នុងទីក្រុងបាសេឡូ​ ​(Barcelona)។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ vidshaker

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្ស គ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែ ប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗ ប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំគេផ្នែក អុីនធឺណែត(Internet of Things) ដែលមានឧបករណ៍វៃឆ្លាតជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្មនៅក្នុងឧស្សាហកម្មផ្សេងៗ។   យើងមានបុគ្គលិកចំនួន 319.000 នាក់ នៅទូទាំង 84 ប្រទេស ដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]