សហរដ្ឋអាមេរិក៖ បច្ចុប្បន្ននេះមនុស្សជាច្រើនមិនថាក្មេងចាស់ប្រុសស្រី សុទ្ធតែពេញនិយម និងចូលចិត្តនូវការថតរូប Selfie ជាមួយទេសភាពប្លែកៗ ស្អាតៗគ្រប់ទីកន្លែង និងធម្មជាតិស្រស់បំព្រង ជាមួយភាពក្រមិចក្រមើមរបស់ខ្លួន។

បុរសឈ្មោះ John Marshall បានទៅបំពេញបេសកម្មមួយ រយៈពេល ៤ខែ នៅលើកោះ Frye Island ក្នុងរដ្ឋ Maine សហរដ្ឋអាមេរិក ក៏ឆ្លៀតឱកាសនោះ កាត់រូបភាពពីក្រដាស់រឹង ឆ្នៃចេញជាស្រមោល ទស្សនីយភាពយ៉ាងគួរឲ្យទាក់ទាញ ដោយប្រើឧបករណ័ដូចជា ក្រដាសកាតុង ហ្វឺតម្រាប់គូរ កន្រ្តៃ និងកាំបិត។

បន្ទាប់ពីថតរួច គាត់បង្ហោះចូលបណ្តាញសង្គមហ្វេសប៊ុក និងអីុនស្តាក្រាម ដោយបានសរសេររៀបរាប់ថា «ខ្ញុំបានកាត់រូបភាព​ឲ្យចេញជារូបរាង ដើម្បីថតបញ្ចូលជាស្រមោល​​ ថ្ងៃរាបលិចនៅខាងក្រោយរូបភាពនោះជាច្រើន​ ដូចជា រូបនាគ រូបតួអង្គក្នុងរឿង Star War រូបតុកត្តា Pinocchio រូបមច្ឆា និងរូបសត្វជាច្រើនទៀត ដោយការធ្វើនេះងាយស្រួលមិនពិបាកឡើយ ហើយក៏គ្មាននរណាម្នាក់​មកជួយខ្ញុំដែរ។ សម្រាប់ការថតវិញ ខ្ញុំបានកំណត់កាម៉េរាថតក្នុងរយៈ ១០វិនាទីដើម្បីឲ្យវាថតបានអូតូ»

ដោយសារតែភាពទាក់ទាញ ដែលពុំធ្លាប់មានរបស់គាត់នេះ​ហើយ ទើបទទួលបានការ Like និង Share ជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គម ហើយវាគឺពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ដែលមើលទៅ​ ហាក់បីដូចជារូបភាពនៃសកម្មភាពពិតៗអីចឹងដែរ៕

ចង់ដឹងយ៉ាងណា ទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា៖

 

 ប្រភព៖ Asianone

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ