បបូរមាត់ជាផ្នែកមួយដ៏សំខាន់ នៅលើទម្រង់មុខរបស់អ្នក ដែលអាចបង្កើនសម្រស់របស់អ្នក បានមួយកម្រិតទៀត។ ហើយប្រសិនបើបបូរមាត់របស់អ្នក មានពណ៌ផ្កាឈូកទៀតនោះ​ គឺកាន់តែអាចទាក់ទាញក្រសែភ្នែកមហាជនកាន់តែខ្លាំងឡើងតែម្តង។ ថ្ងៃនេះប្រិយមិត្តនឹងបានជ្រាប ពីវិធីសាស្រ្តល្អៗបែបធម្មជាតិ ដែលអាចជួយឲ្យបបូរមាត់របស់អ្នក ឡើងពណ៌ផ្កាឈូកដូចលាបក្រែម៖

១) ប្រទាលកន្ទុយក្រពើ៖ នេះជាវិធីដ៏ល្អមួយ ក្នុងការជួយឲ្យបបូរមាត់របស់អ្នក ឡើងពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាត។ ចំពោះប្រទាលកន្ទុយក្រពើ អាចការពារបបូរមាត់ស្ងួត និងកច្ចាត់ភាពកខ្វក់ ហើយជួយឲ្យបបូរមាត់ មានភាពស្រស់ថ្លា​ និងស្រស់ស្អាតបាន។ បន្ថែមពីនេះទៅទៀត សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានក្នុងប្រទាលកន្ទុយក្រពើ មានប្រសិទ្ធភាពខ្ពស់ ក្នុងការកច្ចាត់បបូរមាត់ខ្មៅ ឲ្យប្រែក្លាយជាបបូរមាត់ពណ៌ផ្កាឈូកបាន។

២) ត្រសក់៖ ប្រសិនបើអ្នកចង់ធ្វើឲ្យបបូរមាត់របស់អ្នក មានសំណើម និងមានពន្លឺ ត្រសក់អាចជួយអ្នកបាន។ វិធីអនុវត្ត៖ អ្នកគ្រាន់តែចិតត្រសក់ជាចំនិតស្តើងៗ រួចយកម៉ាស្សាថ្នមៗលើបបូរមាត់ ហើយព្យាយាមធ្វើក្នុងរយៈពេល២សប្តាហ៍ អ្នកនឹងឃើញពីភាពខុសគ្នា លើបបូរមាត់របស់អ្នកយ៉ាងពិតប្រាកដ។

៣) ប្រេងអូលីវ និងទឹកឃ្មុំ៖ វិធីដ៏ប្រសើរមួយទៀត ដើម្បីចង់បានបបូរមាត់ពណ៌ផ្កាឈូក គឺអ្នកអាចលាយប្រេងអូលីវ ទឹកឃ្មុំ  និងទឹកក្រូចឆ្មារ។ ចំពោះវីតាមីនE នៃប្រេងអូលីវ អាចជួយឲ្យបបូរមាត់របស់អ្នក ទន់រលោងបាន។ ហើយវិធីនេះ អ្នកអាចលាបមុនពេលចូលគេង  ហើយព្យាយាមធ្វើវិធីនេះជាច្រើនដង ឲ្យបាន២សប្តាហ៍។

៤) ទឹកមើមស្ពៃក្រហម(Beetroot) ៖ ទឹកមើមស្ពៃក្រហមនេះ អាចជួយឲ្យបបូរមាត់ទន់ និងឡើងផ្កាឈូកតែម្តង។  ចំពោះស្នាមពណ៌ របស់មើមស្ពៃក្រហម អាចជួយកាត់បន្ថយភាពខ្មៅនៃបបូរមាត់។ ដូច្នេះអ្នក អាចលាបទឹកមើមស្ពៃក្រហម លើបបូរមាត់របស់អ្នក ហើយវានឹងប្រែក្លាយដូច ជាផ្លែCherryពណ៌ក្រហម។

៥) ត្របកផ្កាកុលាប និងប័រ (Butter)៖ ចំពោះ ត្របកផ្កាកុលាប និងប័រ ជាវិធីដ៏ល្អ ក្នុងការជួយធ្វើឲ្យបបូរមាត់រប​ស់អ្នក ឡើងទៅជាពណ៌ផ្កាឈូកបាន។ ហើយស្នាមពណ៌ផ្កាឈូក នៅក្នុងផ្កាកុលាបនោះ អាចជួយឲ្យចុះអន់ថយ នៃភាពខ្មៅ នៃបបូរមាត់របស់អ្នកបាន។ ដូច្នេះអ្នកអាចព្យាយាមធ្វើតាម វិធីងាយៗមួយនេះ ក្នុងរយៈពេល១សប្តាហ៍ ហើយអ្នកនឹងឃើញពីភាពខុសគ្នាតែម្តង៕

 ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]