ភ្នំពេញ៖ កាល​ពី​ថ្ងៃទី​ ១៤ កុម្ភៈ ២០១៦ កន្លង​ទៅ​នេះ ក្រុមហ៊ុន គូបូតា​ (ខេមបូឌា) បាន​រៀប​ចំ​សន្និសីទ​ កាសែត​នៅ​ស្ថានីយទូរទស្សន៍​ BTV ក្រោម​អធិបតី​ភាព​គណៈ គ្រប់​គ្រង​ក្រុមហ៊ុន គូបូតា (ខេមបូឌា) សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា និង​ តំណាង​ស្ថានីយទូរទស្សន៍​ BTV​ ដើម្បី​ប្រកាស​ជា​ផ្លូវ​ ការ​នូវ​ការ​ឧបត្ថម្ភ​ ទាំង​ស្រុងសម្រាប់កម្មវិធី​ “ជើង​ឯក​ប្រដាល់​លេខ១ គូបូតា វគ្គ៥”។​

កីឡាករ​ពោរពេញ​ដោយ​បទពិសោធន៍​ ៨​ រូប​ រួម​មាន​ ឯម លីថូ ឆាយ មាស រឿង សារ័ត្ន​ ចាន់ រក្សា ម៉ន សាមេត ថន វាសនា វៀត ប៊ុនឌឿន សេង ស្រឿន នឹង​បញ្ចេញក្បាច់​ប្រយុទ្ធ​​អស់​ពី​សមត្ថភាព​ដើម្បី​​​ក្លាយ​ជា​កំពូល​កីឡាករ​ចុងក្រោយគេ​ ដែល​ឈរ​នៅ​លើសង្វៀន​ គូបូតា។​

អ្នក​ស្នេហា​វិស័យ​កីឡា​ប្រដាល់​ទាំងអស់​អាច​ទស្សនា​ការ​ប្រកួត​​នេះបាន​រៀង​រាល់​ថ្ងៃ​ អាទិត្យ​ចាប់​ពី​ថ្ងៃទី ៦ មីនា ២០១៦ តទៅ​ ពីម៉ោង​ ១ ដល់ ៣ រសៀល នៅ​ស្ទូឌីយោ​ BTV បឹងស្នោរ ឬ តាមរយៈ​ កញ្ចក់​ទូរទស្សន៍​ BTV តែម្តង។

លោក ពេជ្រ អំបូរពង្ស អ្នក​គ្រប់​គ្រង​ទូទៅ​របស់​ក្រុមហ៊ុន គូបូតា (ខេមបូឌា) បាន​មាន​ប្រសាសន៍ យ៉ាង​ដូច្នេះថា “គូបូតា​ ​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ ពី​សំណាក់​កសិករ​ កម្ពុជារហូត​បាន​ក្លាយ​ជា​ ក្រុម​ហ៊ុន​ឈាន​មុខ​គេ​លើ​វិស័យ​​គ្រឿង​ចក្រ​កសិកម្ម។​ យើង​តែង​តែស្វែង​រក​អ្វី​ដែល​ ថ្មី​សម្រាប់​អតិថិជន​របស់​យើង និង​ប្រជាជន​កម្ពុជាបន្ថែម​ពី​លើ​ផលិត​ផល គុណភាព​ខ្ពស់​​ គ្រឿង​បន្លាស់ដ៏​ ច្រើន​សម្បូរ​បែប​ និង​សេវាកម្ម​​​ដ៏​ល្អ​​របស់​យើង​​។ ​យើ​ង​ជឿជាក់​ ថាកម្មវិធី​ប្រដាល់​ដ៏​ធំ​មួយ​នេះ​ នឹង​អាច​​បម្រើ​​​អារម្មណ៍ ក៏ដូច​ជា​ទទួល​បាន​ការ​គាំទ្រ​ពីសំណាក់​ ប្រជាជន​កម្ពុជា​ជាក់​ជា​មិន​ខាន។​”

អ្វី​ដែល​កាន់​តែ​អស្ចារ្យ​ទៀត​នោះ​គឺ​នឹង​មាន​សកម្មភាព​ពិសេសៗ​មួយ​ចំនួន​សម្រាប់​អ្នក​ទស្សនា ​ចូល​រួម​ លេង​ដើម្បី​ឈ្នះ​រង្វាន់​ជា​ ច្រើន​នៅ​កំឡុង​ពេល​នៃ ការ​ប្រកួត។ ហេតុ​នេះ​ សូម​កុំ​ខក​ខាន​ឱ្យ​សោះ​ “ទស្សនា​ការ ប្រកួត​ដ៏​ជក់​ចិត្ត​ និងមាន​ ឱកាស​ឈ្នះ​រង្វាន់” ផងដែរ។ នៅ​ថ្ងៃ​ជា​មួយ​គ្នា​នោះ​ ក៏​មាន​ការ​រៀប​ចំ​សន្និសីទ​កាសែត​ដាច់​ដោយ​ឡែក​មួយ​ទៀត​ដើម្បី​ធ្វើ​ការ​ ប្រកាស​​កម្មវិធី​ Promotion ​ធំ​បំផុត​ប្រចាំ​ឆ្នាំ ២០១៦ របស់​គូបូតាគឺ “គូបូតា ដំណើរកម្សាន្ត​កសិករ​រីករាយ”។

លោក​ ឆាលឺមឆៃ គីតទិប៊ុនថន អគ្គនាយក​ក្រុម​ហ៊ុន​ គូបូតា (ខេមបូឌា) បាន​ឱ្យ​ដឹង​ថា​ “នឹង​មាន​អ្នក​ ឈ្នះ​រង្វាន់​​រហូត​ដល់​ទៅ ៦០ រូប​ សម្រាប់​ដំណើរកម្សាន្ត​ទៅ​កាន់​ តំបន់​ទេសចរណ៍​ជា​ច្រើន​នៅ ភូកេត និង ទីក្រុង​បាង​កក ប្រទេស​ថៃ​រយៈ​ពេល​ ៤ ថ្ងៃ ៣ យប់ ដោយ​អ្នក​ឈ្នះ​ម្នាក់​អាច​នាំ​យក​ មនុស្ស​ជាទី​ស្រឡាញ់​មួយ រូប​ទៅ​ជាមួយ​ផងដែរ។ ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ កសិករ​គូបូតាគ្រាន់​តែ​ទិញ​ ផលិត​ផល​ណាមួយ​ដូចជា​ ត្រាក់​ទ័រ ម៉ាស៊ីន​ច្រូត​ស្រូវ មីនី អេស្កាវ៉ាទ័រ ម៉ាស៊ីនស្ទូង​ស្រូវ គូបូតា ឬ ត្រាក់​ទ័រ​គូបូតាមួយ​ ទឹក​ស៊េរី​ណាមួយ​ពី​ ថ្ងៃ​នេះ​ រហូត​ដល់​ថ្ងៃ ១៥ ធ្នូ ២០១៦ រួច​ដាក់​ប័ណ្ណ​ធានា​នៅ ធុង​ឆ្នោត​នៅ​​ ទីតាំង​ណាមួយ​ដែល​លោក អ្នក​ទទួល​សេវាកម្ម​ ដើម្បី​មាន​ឱកាស​ ឈ្នះ​រង្វាន់​ដ៏​ពិសេស​នេះ”។

“យើង​នឹង​ចែក​ចេញ​ជា​ពីរ​ដំណាក់​កាល​សម្រាប់​ដំណើរ​កម្សាន្ត​នេះ​ ហើយ​ដំណាក់​កាល​នីមួយៗ​នឹង ​មាន​អ្នក​ឈ្នះ​រង្វាន់​ ៣០ រូប។ ការ​ចាប់​ឆ្នោត​សម្រាប់​ ដំណាក់​កាល​ទី១ នឹង​ធ្វើឡើង​បីដង​ គឺ​នៅ​ខែ មេសា ឧសភា និង​មិថុនា ហើយ​ដំណើរ​កម្សាន្ត​នឹង​ចាប់​ផ្តើម​នៅ​ខែ​ កក្កដា​ ២០១៦។​ ការ​ចាប់​ឆ្នោត​សម្រាប់​ ដំណាក់​កាល​ទី២ នឹង​ធ្វើឡើង​បីដង​គឺ​នៅ​ខែ តុលា វិច្ឆិកា និងធ្នូ​ ហើយ​ដំណើរ​កម្សាន្ត​ នឹង​ចាប់​ផ្តើម​ នៅ​ខែ​ មករា​ ២០១៧។”

ជា​ការ​កត់​សម្គាល់ គូបូតា (ខេមបូឌា) តែង​តែ​បង្កើត​កម្មវិធី​លក់ និង​សកម្មភាព​​ពិសេសៗ​​សម្រាប់​ អតិថិជន​របស់​ខ្លួន​ដែល​នាំ​ឱ្យ​ផលិតផល​នេះ​ ទទួល​បាន​ការ​ទុក​ចិត្ត ​រហូត​ក្លាយ​ជា​ម៉ាក សញ្ញា​គ្រឿង​ចក្រ​ កសិកម្ម​​ឈាន​មុខ​គេ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]