យោងទៅតាមការដក ស្រង់ពត៌មានពីវេបសាយរបស់ប្រទេសអង់គ្លេសបាន ឲ្យដឹងថា បុរសម្នាក់ដែលមានមុខងារជាអ្នកសាងសង់ បានសម្លាប់មនុស្ស៦នាក់ ដែលក្នុងនោះក៏មានប្រពន្ធ និងកូនទាំង២របស់ខ្លួនដោយប្រើប្រាស់កាំបិត ជាវត្ថុធ្វើឃាត នៅក្នុងផ្ទះរបស់ខ្លួន ដែលនៅក្នុងទីក្រុង Helier នៃកោះ Jersey ​នៅក្បែរប្រទេសអង់គ្លេស។

ក្នុងអំឡុងពេលដែលកំពុងតែញាំសាច់អាំងជុំគ្នា​​ Damian Rzeszowski បានទាញយកកាំបិត ពីរដែលមានប្រវែង ៣០.៤៨ សង់ទីម៉ែត្រ ទៅចាក់ ឪពុកក្មេករបស់គាត់ ដែលមានឈ្មោះថា Marek Garstka និងមានអាយុ៥៦ឆ្នាំ នៅពេលដែលគាត់កំពុងតែមើល ទូរទស្សន៍។ Rzeszowski ដែលមានអាយុ៣១ឆ្នាំនេះ បានដើរសំដៅទៅ បន្ទប់ទទួលភ្ញៀវ និងធ្វើការចាក់កាំបិតភ្លាមៗទៅ កូនប្រុសរបស់ខ្លួន ដែលមានអាយុ២ឆ្នាំ និងឈ្មោះថា Kacper ដែលពេលនោះ Kacper កំពុងតែលេងកូនឡានជ័រ។ បន្ទាប់ពីនោះទៀត គាត់បានទៅសម្លាប់ ក្មេងពីរស្រី២នាក់ទៀត ដែលមានអាយុ៥ឆ្នាំ ដូចគ្នា និងក្មេងស្រីម្នាក់ ក្នុងចំណោមនោះគឺជា កូនស្រីរបស់ខ្លួន ដែលមានឈ្មោះថា Kinga ។ រឿងដែលកើតបន្ទាប់មកទៀត នោះគឺបុរសនេះបានទៅចាក់ម្ដាយក្មេក ដែលមានឈ្មោះថា Marta អាយុ៣៤ឆ្នាំ មុននឹងទៅចាក់ ប្រពន្ធរបស់ខ្លួន Izabela ដែលមានអាយុ៣០ឆ្នាំ។ ជាការពិត Izabela បានព្យាយាមគេចពីប្ដីរបស់ខ្លួន ទៅដល់មុខផ្ទះ តែត្រូវប្ដីរបស់នាង ចាប់បាននិងចាក់សម្លាប់នាងនៅពី មុខនឹងអ្នកជិតខាងតែម្ដង។ ក្រោយពីបានសម្លាប់ប្រពន្ធបាន សម្រេច Rzeszowski បានរត់ចូលទៅក្នុងផ្ទះនិង ចាក់បន្ថែមទៅលើជនរងគ្រោះណា ដែលមានរបួសស្រាល ឲ្យស្លាប់តែម្ដង មុននឹងសម្លាប់ខ្លួនឯង។

យ៉ាងណាមិញ ខាងគ្រូពេទ្យមិនអាចធ្វើការជួយសង្រ្គោះ ជនរងគ្រោះទាំង៦ នាក់នោះបានឡើយ។ ចំណែកឯ Rzeszowski បានរងរបួសយ៉ាងខ្លាំង ព្រោះតែគាត់បានចាក់ចំថ្លើមរបស់ខ្លួន ហើយគាត់ត្រូវបានជាប់ទោសពី បទមនុស្សឃាត។ នៅក្នុងថ្ងៃបើកសវនាការ គាត់បាននិយាយទៅកាន់ តុលាការថាអ្វីដែលគាត់ ប្រព្រឹត្ដដោយសារតែគាត់មិនអាច ប្រឈមមុខនឹងអាពាហ៍ពិពាហ៍បរាជ័យបានឡើយនោះ គឺប្រពន្ធរបស់ខ្លួនបានគេងជាមួយ នឹងប្រុសផេ្សងកាលពីប៉ុន្មានថ្ងៃមុខ។

ដោយសារតែ ភ្លើងប្រច័ណ្ឌរបស់ បុរសនេះបានធ្វើឲ្យមនុស្ស ជាច្រើនស្លាប់។ តើប្រិយមិត្ដយល់យ៉ាងណា?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]