សៀមរាប៖ ឃាតក សម្លាប់កាត់ក្បាលស្រ្តីម្នាក់ នៅល្ងាចថ្ងៃអាទិត្យនេះ ត្រូវបានតុលាការ ឲ្យទៅធ្វើត្រាប់នូវសកម្មភាពសម្លាប់ នៅផ្ទះសំណាក់ប្រាសាទកែវ។
សេចក្តីរាយការណ៍ឲ្យដឹងថា នៅពេលឃាតករ ចុះទៅធ្វើត្រាប់ដោយមានសមត្ថកិច្ចការពារផងនោះ ត្រូវបាន ពលរដ្ឋជាច្រើនចោមរោមប៉ុនប៉ងវាយលើឃាតករនោះវិញ។

សមត្ថកិច្ច ក៏បានព្យាយាមបិទរបង និងការពារជនសង្ស័យ ខណៈពលរដ្ឋមួយចំនួន ត្រូវបានគេដឹងថា ជាមិត្តភ័ក្រ្ត អ្នករាប់អាន សាច់ញាតិរបស់ជនរងគ្រោះ បានមកតាមដាន ព្រមទាំងផ្ទុះកំហឹង៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]