ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តសាំយ៉ុង ( Sssng Yong) និង ម៉ូតូរឺម៉កដឹកដែក បណ្តាលឲ្យអ្នកបើកម៉ូតូរឺម៉ក ស្លាប់នៅកន្លែងកើតហេតុ ភ្លាមៗ។

ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រង់ចំណុចកែងផ្លូវជាតិលេខ២ (រោងចក្រTiger) ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បុរសដែលស្លាប់ ឈ្មោះ ថូវ សុខា ភេទប្រុស អាយុ ៤៤ឆ្នាំ ស្នាក់នៅភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល សពបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែករថយន្ត និងម៉ូតូរឺម៉ក ប្រគល់ឲ្យនគរបាលចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ ធ្វើការតាមនីតិវិធីជាបន្ត៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]