កណ្តាល៖ ជនសង្ស័យម្នាក់ត្រូវបាន ប្រជាពលរដ្ឋចាប់ជាប់ខណៈកំពុងធ្វើសកម្មភាពលួចកាត់ខ្សែក ក្មេងអាយុ ៦ឆ្នាំ ពេលឳពុកពមកមើលកន្លែងជិះសេះហោះ ស្ថិតនៅនៅចំណុចវត្តសុវណ្ណមរកត ភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅម៉ោងប្រមាណ ៨៖៣០នាទី យប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាម២០១៦នេះ។

មន្រ្តីនគរបាល បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះ ឈ្មោះ ចាប ចំណាន អាយុ ៦ឆ្នាំ នៅភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានឪពុកឈ្មោះ យ៉ាន់ ចាប អាយុ ៤៨ឆ្នាំ និងម្តាយឈ្មោះ សឹង នី អាយុ ៤៥ឆ្នាំ។ ឯជនសង្ស័យ ត្រូវឃាត់ខ្លួនឈ្មោះ ឡុង នឿន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិល្វាង ឃុំថ្នល់ដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងនោះវត្ថុតាងចាប់យក រួមមាន ខ្សែលោហ:ធាតុពណ៌ក្រហម ចំនួន០១, បន្តោង ចំនួន០១ និងកូនកន្ត្រៃដែក ចំនួន០១។

មន្រ្តីនគរបាល បានបន្តទៀតថា នៅម៉ោង៨យប់ ថ្ងៃទី១៣ ខែកុម្ភៈ នេះ លោក យ៉ាន់ ចាប បានជិះម៉ូតូឌុបប្រពន្ធឈ្មោះ សឹង នី និងកូនប្រុស ចាប ចំណាន ចេញពីផ្ទះមកមើលល្ខោនបាសាក់ នៅក្នុងវត្តសុវណ្ណមរកត ពេលមកដល់ លោក យ៉ាន់ ចាប បានពកូនមកមើលកន្លែងជិះសេះហោះ លុះដល់វេលាម៉ោង ២០៖៣០នាទី ក្មេងប្រុស ចាប ចំណាន ដែលមានអាយុ៦ឆ្នាំ បានស្រែកប្រាប់ឳពុកខ្លួនថា មានចោលលួចកាត់ខ្សែក។

មន្រ្តីនគរបាល បានបញ្ជាក់ទៀតថា ក្រោយពីឮសំឡេងស្រែក លោក យ៉ាន់ ចាប ត្រូវជាក៏ស្ទុះចាប់ជនល្មើស ជនសង្ស័យ ឡុង នឿន បន្ទាប់បានរកឃើញខ្សែក និងកូនកន្ត្រៃដែក នៅលើដីក្រោមជើង ក្រោយមកបានប្រគល់ជូនសមត្ថកិច្ច នគរបាលប៉ុស្តិ៍ កំពង់ចំលង និងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]