ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុន ប្រិយមិត្តបានជ្រាបរួចមកហើយពី ការឆ្លើយតបរបស់ កញ្ញា ភិន សុដាលីស ទៅកាន់លោកឪពុក ក្នុងអត្ថន័យធ្ងន់ៗ ហើយបានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ទោះបីជាសាររបស់កញ្ញា ភិន​ សុដាលីស បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការហួសចិត្តក៏ដោយ សម្រាប់លោក អ៊ិន សុភិន ដែលជាឪពុករបស់នាង មិនបានខឹងសម្បារទៅលើពាក្យពេចន៍ដែលនាង បានសរសេរនោះឡើយ។

កាលពីប៉ុន្មានម៉ោងមុននេះ លោកអ៊ិន សុភិន  បានបង្ហោះសារ និងអមជាមួយរូបថត២សន្លឹក ជាមួយកូនស្រី ដែលមានអត្ថន័យថា "ខ្ញុំមិនខឹងកូនស្រីទេ ទោះបីកូនស្រីខ្ញុំមើលងាយមើលថោក ដល់រូបខ្ញុំ យ៉ាងណាក៏ដោយ ខ្ញុំរឹតតែអាណិតនាងកាន់តែខ្លាំងឡើង ព្រោះយើងជាអ្នកផ្តល់កំណើតឲ្យនាង ចង់ឲ្យកូនបានល្អ ម្លោះហើយភាពអាម៉ាសទាំងអស់នេះ ឪពុកត្រូវតែទទួលយក ហើយខ្ញុំនៅតែស្រលាញ់កូនរហូតដល់ថ្ងៃខ្ញុំស្លាប់។ ខ្ញុំសង្ឃឹមថាថ្ងៃណាមួយ កូនស្រីនឹងបានយល់ ថាឪពុកធ្វើនេះ ចង់ឲ្យកូនបានល្អ រាល់ថ្ងៃមានអ្នកខ្លះ គេនិយាយថា កូនខ្ញុំជាកូនមិនល្អ មើលងាយអ្នកមានគុណ ក៏ខ្ញុំនៅតែស្រលាញ់កូនដដែល"៕

ចុចអាន៖ ភិន សុដាលីស ឆ្លើយតបធ្ងន់ៗ ទៅកាន់សារឪពុក នៅលើហ្វេសប៊ុក ខណៈឪពុក ប៉ែន តុលា បានលាចាកលោក នៅថ្ងៃនេះ

តើប្រិយមិត្តយល់ឃើញយ៉ាងណាដែរ?


សាររបស់លោក អ៊ិន សុភិន 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស