រាជធានីភ្នំពេញ ៖ តារា​រាង​តូច​ច្រឡឹង​សម្បុរ​ស្រអែម​ កញ្ញា​ឌុច លីដា ​ដែល​កំពុង​តែ​​លេច​ធ្លោ និង​មាន​រាសីឡើង​ខ្ពស់​​គួរសម​នៅ ក្នុង​​ឆ្នាំ​ថ្មី​តាម​រយៈ​​ការ​សម្តែង​​ចម្រៀង​ខារ៉ាអូ​ខេ​នោះ​បាន​បង្ហាញ​រូប​ភាព​ដ៏​ស្រៀវ​ស្រើប​​ជា​លើក​ដំបូង​ជា​មួយ​បុរស​សង្ហា​សាច់​​សខ្ចី​អេន​ឌី ដើម្បី​បង្អើល​​អ្នក​សិល្បៈ និង​ទស្ស​និក​​ជន​ដែល​និយម​គាំទ្រ​​ការសម្តែង​របស់​នាង ។

​ចាត់ទុក​ថា នេះជា​ឱកាស​​លើក​ដំបូង​សម្រាប់​ស្រី​ស្រស់​​មុខ​ដូច​កូន​កាត់​បរទេស​​រូប​នេះ​ដែល​​ហ៊ាន​បណ្តោយ​​ខ្លួន​ផ្តេក​ផ្តិត​​បង្ហាញ​ដើម​ទ្រូង​​ដ៏​មូល​ក្រឡង់គួរ​ឱ្យ​ខ្នាញ់​​ជា​មួយ​នឹង​លោក​អេនឌី ​បន្ទាប់​ពី​តារា​ស្រី​ស្រស់​ក្មេង​មួយ​ចំនួន​ទៀត​ក៏​​ធ្លាប់​បាន​​បង្ហាញ​ភាព​ស្និទ្ធ​ស្នាល​​​ដូច​គ្នា​ដែរ​នោះ ។

នៅ​ក្នុង​រូប​ភាព​ជា​ច្រើន​​សន្លឹក​ដែល​ត្រូវ​បាន​បង្ហោះ​តាម​ប្រព័ន្ធ​ហ្វេស​ប៊ុក​​របស់​លោក​អេនឌី​នោះ​ត្រូវ​បាន​គេ​សង្កេត ឃើញ​ថា ឌុច លីដា បាន​បង្ហាញ​កាយ​វិការ​ និង​ការ​ស្លៀក​ពាក់​មិន​ចាញ់​តារា​មួយ​ចំនួន​ទៀត​ដែល​ធ្លាប់​បាន​ថត​រូប​កៀក​កិត​ជា​មួយ​លោក​អេន​ឌី កន្លង​មក​នោះ​ឡើយ ដោយ​រូប​​ភាព​ខ្លះ​នាងហ៊ាន​បង្ហាញ​​សាច់​គល់​ភ្លៅ​ដ៏​ស​ខ្ចី​ និង​ដើម​ទ្រូង​ដ៏​គួរ​ឱ្យ​ខ្នាញ់​​រួម​ទាំង​ឱប​រឹត​ចង្កេះ​ផ្អឹប​​​ដើម​ទ្រូង​របស់​នាង​ដោយ​មិន​ញញើត​​ជា​មួយ​នឹង​អេន​ឌី ដែល​មើល​ទៅគួរ​ឱ្យ​ព្រឺ​ព្រួច ។

ឆ្លើយ​​តប​ចំពោះ​​ការ​​ថត​រូប​សិច​ស៊ី​​ជា​ថ្មី​ជា​មួយ​ឌុច លីដា ​នា​ពេល​នេះ​បុរស​សង្ហា​ដែល​តែងតែ​មាន​សំណាង​​បានថត​រូប​​​ឱប​រឹត​ជា​មួយ​តារា​ស្រី​​​ស្រស់​​ស្អាត​លោក​អេន ឌី បាន​បញ្ជាក់​ថា ​ការ​ថត​រូប​នេះ គឺជា​ការ​ថត​ ដើម្បី​​ផ្សព្វ​ផ្សាយ​​ម៉ូដ​សម្លៀក​បំពាក់​​ហាង​របស់​លោក​ដូច​ដែល​​លោក​បា​ន​ធ្លាប់​ថត​​ជា​មួយ​តារា​ឯ​ទៀត​ដែរ នា​ពេល​​កន្លង​មក ។ លោក​បន្ត​ថា ​ហេតុ​ដែល​លោក​ជ្រើស​រើស​យក​ឌុច លីដា មក​ថត​នា​ពេល​នេះ​គឺ ដោយ​សារ​យល់ថា សម្លៀក​បំពាក់​​ដែល​លោក​ទើប​តែ​នាំ​ចូល​ថ្មី​នេះ គឺសំដៅទៅលើ​យុវ​វ័យ​ ហើយ​លីដា គឺជា​តួ​អង្គ​ម្នាក់​​ដែល​មើ​ល​ទៅ​សាក​ស​ម​ជា​មួយ​ឈុត​​សម្លៀក​បំពាក់​មួយ​នេះ ​ម្យ៉ាង​ទៀត​​មុខ​មាត់​របស់​នាង​​ពេល​ដែល​តុប​តែ​​ង​ហើយ​នោះ​គឺ​មើល​ទៅ​ដូច​បរទេស​ និងមាន​ភាព​ទាក់​ទាញ ។ លោក​អះអាង​​​បន្ថែមថា ​លីដា ជាតារា​​សម្តែង​​ថ្មី​ម្នាក់​ តែ​នាង​ហាក់​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​​ច្រើន​ពី​​សំណាក់​​ទស្ស​និក​ជន​​ ជា​ពិសេស​គឺ​យុវ​វ័យ​ហើយ​បើ​ក្រឡេក​​មើល​​ពី​រូប​សម្រស់​របស់​នាង​​នោះ គឺ​​មាន​​លក្ខណៈ​សម​សួន​រាង​តូច​ច្រឡឹង​ និង​មាន​មុខ​មាត់​​ដូច​កូន​កាត់​ដែល​មើល​ទៅ​សឹង​មិន​ដូច​​ជា​តារា​ខ្មែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា