ចិន៖ នៅទីក្រុងហុងកុង មានការរៀបចំ ពន្លឺភ្លើងផ្កាកូលាបពណ៌សភ្លឺព្រោងព្រាត ដែលជាសួនផ្កាកូលាបដែលត្រូវបានរៀបឡើងលក្ខណៈជា LED ដ៏គួរឲ្យទាក់ទាញ និងចង់គយគន់តែម្តង។

ក្នុងឆ្នាំ ២០១៦នេះ ទិវានៃក្តីស្រលាញ់ ឬ Valentin’s Day បានទាក់ទាញភ្ញៀវទេចរយ៉ាងច្រើនកុះករ មកផ្តិតយករូបភាពដ៏ស្រស់បំព្រង នៅក្នុងទីក្រុងហុងកុង។ សួនកូឡាបពណ៌ស ដែលបញ្ចេញភ្លើងដ៏ស្រស់បំព្រង ដែលត្រូវបានអ្នករៀបចំ ចំណាយពេលប្រមាណ ៦ខែ បង្កើតឡើងសំរាប់អបអរទិវានៃក្តីស្រលាញ់ ដោយមានអមទៅដោយពន្លឺភ្លើងអគារកប់ពពក នាពេលរាត្រីនៅទីនោះ ដែលមើលទៅកាន់តែស្រស់បំព្រងបានមួយកម្រិតទៀត និងរឹតតែនាំឲ្យភ្ញៀវទេសចរមកទស្សនាយ៉ាងកុះករ។

ផ្កាកូលាបសទាំងអស់នោះ មានប្រាំពីរស្រទាប់ដែលត្រូវរចនាឡើង មិនឲ្យជ្រាបទឹកបានឡើយ ហើយធុនជាមួយអាកាសធាតុទៀតផង។ ពន្លឺនៃកូលាបទាំងអស់ បានចាប់ផ្តើមបើកដំណើរការរៀងរាល់ថ្ងៃ ពីម៉ោង ៦ល្ងាច រហូតដល់ថ្ងៃទី២២ កុម្ភៈ។

បើតាមសម្តីលោក Lim ដែលជាភ្ញៀវទេសចរម្នាក់ បានឲ្យដឹងដែរ «ពូកយើងពិតជាចង់​ឲ្យ ទីក្រុងហុងកុងក្លាយទីចាប់អារម្មណ៍ និងជាទីកន្លែងស្រស់ស្អាតបំផុតលើពិភពលោក សំរាប់ថ្ងៃទិវានៃក្តីស្រលាញ់»។ លោកបានបន្ថែមទៀតថា «ខ្ញុំគិតថាឆ្នាំក្រោយៗសិល្បៈនៃការតាំងបង្ហាញបែបនេះ អាចនឹងមានក្នុងតំបន់អ៊ឺរ៉ុប ក៏ដូចជាតំបន់អាស៊ីផ្សេងទៀតផងដែរ»។

គួរបញ្ជាក់ដែរថា ការរៀបចំសួនដ៏អស្ចារ្យនេះ មានទីតាំងនៅ The Central Promenade ដែលជាទីកន្លែងនិយមដើរលេងកម្សន្តនៃភ្ញៀវទេសចរជុំវិញពិភពលោកក្នុងទីក្រុងហុងកុង។ មុនពេលសម្រេចជ្រើសរើសទីតាំងខាងលើនេះ ទីភ្នាក់ងារ Pancom បានមើលទីតាំងនេះជាច្រើនលើកច្រើនសារ ហើយក៏សម្រេចយកទីតាំង Central Promenade និង Tamar Park ដែលស្ថិតនៅជាប់គ្នា ជាចំណុចគោលដៅទីមួយដ៏សំខាន់ ក្នុងការបង្កើតជាសួននេះឡើង ដែលវាជាតំបន់ទេសចរណ៍ពិភពលោកដ៏សំខាន់មួយ របស់ទីក្រុងហុងកុង៕

ចង់ដឹងយ៉ាងណាទស្សនា រូបភាពនិងវីដេអូខាងក្រោមទាំងអស់គ្នា៖ 


វីដេអូខាងក្រោម៖

 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]