កំពង់ធំ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពីកូនប្រុសរបស់ខ្លួន ងងុយដេក ជ្រុលចង្កូតរថយន្តធ្លាក់ថ្នល់ ក្រឡាប់ នៅម៉ោងប្រមាណ ៤៖០០នាទី ព្រលឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ ស្ថិតនៅចំណុចភូមិក្រសំាងខ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៩៩-២០០។

មន្រ្តីនគរបាលបានឲ្យដឹងថា រថយន្តក្រឡាប់នេះ ម៉ាក Toyota Tacoma ពណ៌សំបកឳឡឹក ពាក់ស្លាកលេខភ្នំពេញ 2N-3645 បើកបរដោយឈ្មោះ ធុល ធឿន ភេទប្រុស អាយុ២៦ឆ្នាំ របស់របួសស្រាល ត្រូវជាកូនប្រុសរបស់ជនរងគ្រោះដែលស្លាប់ ឈ្មោះ ផាត់ ផៃ អាយុ៥១ឆ្នាំ អ្នកទំាងពីររស់នៅ ភូមិដណ្តៀវ ឃុំចាន់ស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

មន្រ្តីនគរបាល បានឲ្យដឹងថា មូលហេតុនៃការក្រឡាប់រថយន្តនេះ បណ្តាលមកពីអ្នកបើកបរងងុយដេក ជ្រុកចង្កូតធ្លាក់ថ្នល់ ខណៈធ្វើដំណើរតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចទៅកើត ក្នុងគោលបំណង យកបន្លែទៅលក់នៅផ្សារកំពង់ធំ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]