ភ្នំពេញៈ កញ្ញា កុល ដាវី បន្ទាប់ពីបានសម្ងំ បង្កាត់ភ្លើងស្នេហា ជាមួយលោក សុខ រក្សា មកទស្សនិកជនមិនដែល បានឃើញតារាស្រីរូបនេះ បង្ហាញភាពសិចស៊ី និងសិ្នទ្ធស្នាល ជាមួយបុរសណាម្នាក់ ក្រៅពីគូស្នេហ៍របស់នាងឡើយ ។ ទើបតែពេលនេះ ស្រាប់តែនាងបង្ហាញខ្លួន ចូលរួមសម្តែង ក្នុងឈុតខារ៉ាអូខេថ្មីមួយ ដែលឈុតឆាក សម្តែងក្នុងបទនេះ មានទាំងភាពសិចស៊ីរបស់នាង រួមទាំងឈុតរោលរាល រវាងនាងនិង តារាសម្តែងបុរស នៅក្នុងបទនោះថែមទៀតផង ។

តាមរយៈបទចម្រៀងមួយបទ មានចំណងជើងថា « សង្សាខ្ញុំចរិកបាន និងសង្សាឯងចរិកបាន » ដែលច្រៀងរួមគ្នា រវាងតារាចម្រៀងចំណូលថ្មី លោក សុគន្ធ ដេវីដ និងលោក ចេន នៅក្នុងផលិតកម្ម នេត្រា បានបង្ហាញ ការសម្តែង កាយវិការខារ៉ាអូខេ ដែលមានតារាសម្តែងស្រី នាង កុល ដាវី ចូលរួមសម្តែងនៅក្នុងបទចម្រៀងនេះ ដោយឈុតឆាក ក្នុងបទចម្រៀងនេះនីមួយៗ បានសរបញ្ជាក់ឲ្យឃើញ ពីភាពសិចស៊ី ការរាយមុនស្នេហ៍ ពីបុរសម្នាក់ ទៅបុរសម្នាក់ និងមានឈុតឆាករោលរាល មួយចំនួនថែមទៀតផង ។

កុំឲ្យខាតពេលយូរ តោះទៅទស្សនាបទចម្រៀង « សង្សាខ្ញុំចរិកបាន និងសង្សាឯងចរិកបាន » ទាំងអស់គ្នា ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]