ខេត្ត​ត្បូងឃ្មុំ​ ៖ ជម្លោះ​ពាក្យ​សម្តី​​ រហូត​បាន​ក្លាយ​ជា​អំពើហិង្សា​ ក្នុងគ្រួសារ​ ដោយ​​បុរស​ជា​កូនប្រសា ជា​មនុស្ស​ញៀន​ថ្នាំផង បាន​យក​សាំង​​២​លី​ត្រ មក​ចាក់​ស្រោច​ដុត​ខ្លួន​ឯង ប៉ង​​ធ្វើ​អត្តឃាត​​បញ្ចប់​ជីវិត តែ​ត្រូវ​​ម្តាយក្មេក​​ស្ទុះ​ទៅ​​ឃាត់ ក៏​រលាក​ទាំង​ម្តាយក្មេក​ ចំណែក​​បុរស​កូនប្រសា​​របួសធ្ងន់​ ។

​ហេតុ​ការ​ណ៍​នេះ​​កើតឡើង​នៅ​វេលា​ម៉ោង​០៨ ​និង​៣០​នាទី​​យប់​ថ្ងៃ​ទី​១៣ ​កុម្ភៈ ២០១៦ ស្ថិត​នៅ​ភូមិ​ជី​រោ​ទ៍​​ក្រោម​ទី​១ ឃុំ​ជី​រោ​ទ៍​​ទី​១ ស្រុក​​ត្បូងឃ្មុំ ។  ជន​រង​គ្រោះ​​ទាំង​២​នាក់​​ ត្រូវ​​បញ្ជូន​​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ខេត្តកំពង់ចាម ចំណែក​​កូនប្រសា​​ ដោយសារ​តែ​របួសធ្ងន់​ពេក​​ ក៏​ត្រូវ​បាន​​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​ នៅ​រាជធានី​ភ្នំពេញ​ទាំង​យប់ ។

លោក​វរ​សេនី​យ៍​​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ទទួល​​ផែន​ព្រហ្មទណ្ឌឱ្យ​ដឹងថា កូនប្រសា​ប្រុស​ឈ្មោះនេ​ត
សុ​ផា​ន់​ណា អាយុ​២៨​ឆ្នាំ ​មានស្រុក​កំណើត​នៅ​ភូមិ​ស្រែ​សៀម ឃុំ​ជី​រោ​ទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ  ​​ត្រូវឪពុក​ម្តាយក្មេក​បាន​បណ្តេញ​ចេញ​ពីផ្ទះមិន​ឱ្យ​​រស់នៅ​ជាមួយ និង​ប្រពន្ធ​ឈ្មោះស្រី​លី​ន អាយុ​២៣​ឆ្នាំ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]