សៀមរាប៖ ក្រោយការសួរនាំពីកម្លាំងសមត្ថកិច្ចជំនាញ ទីបំផុតជនសង្ស័យ ចាន់ ឆាយយា បានសារភាពថា ករណីឃាតកម្មនេះ គឺប្រព្រឹត្តតែឯងនោះទេ ពុំមានជនទីបីចូលរួមនោះ ឯម្នាក់ដែលត្រូវឃាត់ខ្លួននៅឧត្តរមានជ័យនោះ គ្រាន់តែខ្លួនឆ្លើយដាក់ដោយសារភ័យពេក។

សូមបញ្ជាក់ថា នៅម៉ោងប្រមាណជិត៧យប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ ជនសង្ស័យ ចាន់ ឆាយយា ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប ឃាត់ខ្លួនបាននៅភូមិ ព្រៃចាស់ ឃុំគោកដូង ក្រុងសៀមរាប ខេត្តសៀមរាប ជនសង្ស័យមានមុខរបរជា ហ្គាយថៃ។

ជនសង្ស័យ ចាន់ ឆាយយា បានឆ្លើយថា បានស្គាល់នារីរងគ្រោះ នៅចុងឆ្នាំ២០១០ គ្រាលដែលនាធ្វើការជាសន្តិសុខ ពេលនោះ គាត់បានស្រឡាញ់នារីរងគ្រោះ ប៉ុន្តែត្រូវឳពុកម្តាយនាងបំបែក។ ជនសង្ស័យក៏បានបញ្ជាក់ថា គម្រោងសម្លាប់នារីរងគ្រោះកាត់ក្បាលនេះ ពុំមានពាក់ព័ន្ធនិងអ្នកផ្សេងនោះទេ មនុស្សដែលត្រូវឃាត់ខ្លួននោះ តាមពិតគាត់ចេះតែឆ្លើយដាក់ទៅ ដោយសារភ័យពេក ខណៈក្លាយពេលដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួន។

បើតាមមន្រ្តីកងរាជអាវុធហត្ថ បានឲ្យដឹងថា តាមការឆ្លើយសារភាព ជនសង្ស័យបានរៀបរាប់ថា ខ្លួនខឹងនឹងឳពុកម្តាយ នារីរងគ្រោះ ដែលបានបំបែកខ្លួន ចេញពីនាង ក៏ព្រោះតែម្តាយឳពុកនាង បានដឹងថា គាត់ជាមនុស្សមិនល្អ ខិលខូច ហើយម្យ៉ាងទៀតមានប្រពន្ធកូនថែមទៀត ដូច្នេះក៏បានហាមឃាត់កូនមិនឲ្យស្រឡាញ់ជនសង្ស័យ ខណៈនេះហើយដែលធ្វើឲ្យជនសង្ស័យកើតចិត្តខឹង ហើយគិតថា របស់អ្វីដែលខ្លួនយកមិនបាន អ្នកផ្សេងក៏យកមិនបានដូចគ្នា ហើយឈានដល់ការរៀបចំគម្រោងសម្លាប់នារីដែលខ្លួនស្រឡាញ់ចោលតែម្តង។

Update សវតារឿង៖ មន្រ្តីកងរាជអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា ឃាតករដែលសម្លាប់នារីម្នាក់កាត់ក្បាល នៅក្នុងផ្ទះសំណាក់ប្រាសាទកែវ ត្រូវបានឃាត់ខ្លួននៅម៉ោងជិត៧យប់ថ្ងៃទី១៣ ខែកុម្ភៈនេះ ស្ថិតនៅក្រោយផ្ទះ ស្ថិតនៅភូមិព្រៃចាស់ សង្កាត់ដូង ក្រុងសៀមរាប ពោលជិតព្រលានយន្តហោះ ខណៈដែលជនសង្ស័យរូបនេះ បានព្យាយាមយកក្បាលនារីរងគ្រោះដុតចោល ឯម្នាក់ទៀតត្រូវបានឃាត់ខ្លួននៅខេត្តឧត្តរមានជ័យ។

មន្រ្តីកងរាជអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា តាមការសន្និដ្ឋានជំហានដំបូងករណីនេះ គឺកើតចេញពីរឿងស្នេហាត្រីកោណ ហើយឃាតករដែលបានសម្លាប់នារីរងគ្រោះនេះ មានឈ្មោះ ច័ន្ទ ឆៃយ៉ា ហៅសារ៉ាត់ មុខមុខរបរជាអ្នកនាំភ្ញៀវទេសចរណ៍ថៃ គ្រោងការឃាតកម្មនេះ គឺមានផែនការច្បាស់លាស់ និងមានជំនាញថែមទៀតផង។ មុនធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ បានណាត់ជួបគ្នាជាមួយនារីរងគ្រោះ ក្នុងបន្ទប់ផ្ទះសំណាក់ ខណៈនេះ ជនសង្ស័យបានវាយចំកណ្តាលដើមទ្រូងនារីរងគ្រោះឲ្យសន្លប់ រួចបានយកខ្សែរិតកឲ្យស្លាប់ បន្ទាប់ក៏បានអារក នារីរងគ្រោះរួចរត់គេចខ្លួនបាត់។

មន្រ្តីកងរាជអាវុធហត្ថ ក៏បានបញ្ជាក់បន្ថែមទៀតថា ដោយឡែកឃាតករម្នាក់ទៀត ត្រូវបានឃាត់ខ្លួននៅក្នុងខេត្តឧត្តរមានជ័យ ហើយពេលនេះកំពុងបញ្ជូនខ្លួនមកកាន់ខេត្តសៀមរាប។

ទីបំផុតឃាតករ សម្លាប់នារីម្នាក់កាត់ក្បាល នៅក្នុងផ្ទះសំណាក់ប្រាសាទកែវ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបាន ហើយ បន្ទាប់ពីជនសង្ស័យរូបនេះ បានព្យយាមរត់គេចនៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

យ៉ាងណាក៏ដោយ មន្រ្តីនគរបាល នៅមិនទាន់បានបញ្ជាក់ច្បាស់លាស់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួននៅក្នុងតំបន់ណានោះទេ ប៉ុន្តែមន្រ្តីនគរបាល បានបញ្ជាក់ថា ក្រោយពីធ្វើសកម្មភាពសម្លាប់នារីរងគ្រោះ ដោយកាត់ក្បាល ជនសង្ស័យបានយកក្បាលនារីរងគ្រោះនោះទៅដុតចោល។

សវតារឿង៖ គិតមកត្រឹមម៉ោង ៥ល្ងាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រោយពីបើកការស៊ើបអង្កេត យ៉ាងយកចិត្តទុក ដាក់ពីសំណាក់សមត្ថកិច្ច ខេត្តសៀមរាប សាកសពក្មេងស្រី ដែលគេប្រទះ ឃើញនៅក្នុងបន្ទប់លេខ៣០១ នៃផ្ទះ សំណាក់ប្រាសាទកែវ ត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ នារីរងគ្រោះ គឺឈ្មោះ កេង ធីតា អាយុ២៤ឆ្នាំ មានម្តាយឈ្មោះ ឡេង សិលា រស់នៅភូមិបឹងខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

បច្ចុប្បន្នសមត្ថកិច្ច កំពុងសួរនាំម្តាយជនរងគ្រោះ និងធ្វើការស្រាវជ្រាវ រកព័ត៌មានបន្ថែម ដើម្បីឈានដល់ការចាប់ខ្លួន ជនដៃដល់ក្នុងរឿង ឃាតកម្មដ៏សាហាវព្រៃផ្សៃនេះ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១២ ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៦នេះ ការភ្ញាក់ផ្អើលពេញខេត្តសៀមរាប ដោយសារតែប្រទះឃើញសាកនារីវ័យជាង២០ឆ្នាំម្នាក់ដេកស្លាប់ក្នុងបន្ទប់៣០១ នៃផ្ទះសំណាក់ប្រាសាទកែវ ផ្លូវផ្សារញ៉ែ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ដែលសពនារីរងគ្រោះត្រូវបានឃាតករសម្លាប់ កាត់ក្បាលយកទៅបាត់ បន្សល់ទុកតែខ្លួនត្រឹមករចុះក្រោមរួចរុំជាមួយភួយពណ៌ផ្កាឈូក ហើយញាត់សពចូល ក្រោមគ្រែ ដល់ម៉ោង១២បុគ្គលិកផ្ទះសំណាក់ខាងលើបានចូលរៀបបន្ទប់ក៏ប្រទះឃើញសពតែម្តង។ ពេលនេះសពនារីរងគ្រោះពុំទាន់មានប្រភពណាមួយបញ្ជាក់ថា ការស្លាប់របស់នាងត្រូវបានឃាតករ សម្លាប់ដោយមូលហេតុអ្វីនៅឡើយទេ។ នៅល្ងាចថ្ងៃដដែលនេះក្រោយពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិនិងអាណាព្យាបាលមក ទទួលយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]