បរទេស៖ កាលពីពេលថ្មីៗនេះ បុរសម្នាក់ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ដោយសារតែ គាត់បានទាញ បុរសពិការជើងទាំងសងខាង ត្រឹមជង្គង់ម្នាក់ ធ្លាក់ពីលើកៅអីរុញ ដែលមើលទៅពិតជាព្រៃផ្សៃ និងឃោរឃៅជាខ្លាំង។

បើតាមខ្សែវីដេអូ ដែលថតបានទិដ្ឋភាព នៃហេតុការណ៍នោះ បានបង្ហាញឲ្យឃើញថា ដំបូងឡើយ បុរសបង្ករូបនោះ បានចាប់ទាញ បុរសពិការជើងទម្លាក់ពីលើ កៅអីរុញ។ ផ្ទុយទៅវិញ មួយរំពេចក្រោយមក បុរសពិការជើងទាំងសងខាង រូបនោះបានយកក្រណាត់ ដែលបាំងជើងគាត់ចេញ រួចក្រោកឈរឡើង ដោយប្រើជើងទាំង២ ដែលបានលាក់ ធ្វើពុតជាពិការធ្វើឲ្យគ្រប់គ្នា មានការភ្ញាក់ផ្អើល និងហួសចិត្ត យ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា វីដេអូនៃហេតុការណ៍ដ៏គួរឲ្យហូសចិត្តនេះ ត្រូវបានបង្ហោះ ទៅលើគេហទំព័រ LiveLeak ដោយមាន អ្នកប្រើប្រាស់អ៊ីនធឺណែតជាច្រើន ចូលទៅទស្សនា។ យ៉ាងណាមិញ ប្រភពមិនបានបញ្ជាក់ ពីទីតាំងជាក់លាក់ នៃហេតុការណ៍នោះឡើយ គ្រាន់តែឲ្យដឹងថា វាបានកើតឡើងក្នុងតំបន់មួយ នៃទ្វីបអ៊ឺរ៉ុប មានឈ្មោះថា Balkans៕

សូមទស្សនាហេតុការណ៍ ដ៏គួរឲ្យហួសចិត្តនោះ ទាំងអស់គ្នា៖

ប្រភព ៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]