ភ្នំពេញៈ គូស្នេហ៍វ័យក្មេង កញ្ញា គង់ ច័ន្ទស្រីមុំ និងគូស្នេហ៍ប្រុសសង្ហារ លោក កឹម សីហា នៅក្នុងឱកាស បុណ្យ នៃក្តីស្រលាញ់ ថ្ងៃទី១៤ ខែកុម្ភៈនេះ បានដឹកដៃគ្នាទៅផ្អែមល្ហែម សាងអនុស្សាវរីយ៍ល្អៗ ជាមួយគ្នា នៅលើទឹកដីប្រទេសថៃ ហើយអ្វីដែលកាន់តែគួរឲ្យ ចាប់អារម្មណ៍នោះ គឺថ្ងៃបុណ្យនៃក្តីស្រលាញ់ឆ្នាំនេះ ក៏ជាថ្ងៃគម្រប់៩ឆ្នាំដែលពួកគេបានផ្តើមស្នេហា ជាមួយគ្នាថែមទៀតផង ។

តាមរយៈបណ្តាញ Facebook ផ្ទាល់ខ្លួនរបស់ កញ្ញា គង់ ច័ន្ទស្រីមុំ បានបង្ហាញឲ្យឃើញ ពីរូបភាពជាច្រើនសន្លឹក បង្ហាញពីភាពផ្អែមល្ហែម ដោយនាងបានផ្តិតស្នាមក្រេម នៅលើថ្ពាល់គូស្នេហ៍ លោក កឹម សីហា ដែលមើលទៅពួកនាងគឺជាគូស្នេហ៍ ដែលស្អិតរមួត ស្រលាញ់គ្នាខ្លាំងណាស់ ។ បន្ថែមពីលើរូបភាព ដែលបង្ហោះនោះ តារាស្រីរូបនេះ បានសរសេរសារបញ្ចេញពីអារម្មណ៍ ស្រលាញ់គូស្នេហ៍ទៀតថា « ថ្ងៃបុណ្យនៃក្តីស្រលាញ់ ជិតមកដល់ហើយ ក៏ត្រូវជាខួបគំរប់ ៩ ឆ្នាំដែលយើងបានស្គាល់គ្នាដែរ I love you Huni Seyha Kem រក្សាស្នាមថើបមួយនេះរហូតណា »។

អស់រយៈពេល៩ឆ្នាំហើយ ដែលគូស្នេហ៍អ្នកសិល្បៈមួយគូនេះ បានចាប់ដៃគ្នាសាងស្នេហា មើលចិត្តមើលថ្លើមគ្នា និងរួមដៃគ្នា បង្កើតមុខជំនួញជាបន្តបន្ទាប់ ប៉ុន្តែរហូតមកដល់ពេលនេះ គូស្នេហ៍មួយគូនេះ ហាក់នៅមិនទាន់មាន សញ្ញាណថា នឹងដឹកដៃគ្នាចូលរោងការក៏ដោយ តែចំណងស្នេហារបស់ពួកគេទាំងពីរនាក់ នៅតែរឹងមាំ និងស្រលាញ់គ្នា មិនប្រែប្រួលនោះទេ ផ្ទុយទៅវិញគូស្នេហ៍មួយគូនេះ កាន់តែផ្អែមល្ហែមជាមួយគ្នាទ្វេដង ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]